ធនាគារជាតិលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុ បើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុដល់ MSMEs

2024/10/10 05:17:29 pm        225

ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួល​ក្នុង​ការ​បើក​គណនី​សន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ដើម្បី​កំណត់នូវអត្តសញ្ញាណម្ចាស់អាជីវកម្ម និងការទទួលបានសេវាហិរញ្ញវត្ថុ សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន។

ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំ ស្តីពីការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និង​ហិរញ្ញ​វត្ថុ សម្រួលក្នុងការបើកគណនី សន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និង​មធ្យម និងបុគ្គលស្វ័យនិយោជន៍ ក្នុងគោលបំណងចូលរួមចំណែកអនុវត្តយុទ្ធ សាស្ត្រជាតិ ស្តីពី​ការ​អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ ព្រមទាំងជួយ​សម្រួល​ដល់​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់របស់សហគ្រាសធុនមីកូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ជាដើម។

ជុំវិញការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុនេះ, ធនាគារជាតិនៃកម្ពុជា បាន​ណែនាំ​ដល់​គ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងអស់អនុវត្តដូចខាងក្រោមរួមមាន៖ បើកគណនីឱ្យ​សហគ្រាស​ធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ ក្នុងរូបភាពជា “ឈ្មោះអាជីវកម្ម”, "ឈ្មោះ​សហ​គ្រាស​" ឬ "ឈ្មោះហាង” ក្នុងករណីសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ បានបំពេញ​បែប​បទ​រដ្ឋបាលពេញលេញ ដើម្បីងាយស្រួលកំណត់អត្តសញ្ញាណ តាមរយៈ​ការ​ចុះ​បញ្ជី​នៅ​ច្រកចេញ​ចូលតែមួយ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលគណនីនោះកំណត់ បាននូវអត្តសញ្ញាណ​ម្ចាស់​អាជីវកម្ម ជាឯកត្តជននោះដោយផ្ទាល់។ សម្រួលនិងលើកទឹកចិត្តឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម និង បុគ្គលស្វ័យនិយោជន៍ ទទួលបាន​សេវា​ហិរញ្ញ​វត្ថុ​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​។

ទាក់ទិនបញ្ហានៃការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និង​មធ្យម​និងបុគ្គលស្វ័យនិយោជន៍នេះ ធនាគារជាតិនៃកម្ពុជា សូមឱ្យ​គ្រឹះ​ហិរញ្ញវត្ថុ​ដែល​ផ្តល់​សេវា​ទាំង​ឡាយ ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        134
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm