កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃចន្ទ ទី៤ ខែតុលានេះថា ខ្លួនបានតភ្ជាប់ខ្សែទូរស័ព្ទទាន់ហេតុការណ៍អន្តរកូរ៉េឡើងវិញដែលបានចាប់ផ្ដើមពីថ្ងៃចន្ទនេះទៅ ប៉ុន្តែបានជំរុញឱ្យកូរ៉េខាងត្បូងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យទំនាក់ទំនងប្រសើរឡើង។

មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបង្ហាញឆន្ទៈរបស់ខ្លួនកាលពីសប្តាហ៍មុន ដើម្បីបើកដំណើរការឡើងវិញនូវខ្សែទូរស័ព្ទទាន់ហេតុការណ៍ដែលកូរ៉េខាងជើងបានកាត់ផ្តាច់កាលពីដើមខែសីហា ក្នុងការតវ៉ាប្រឆាំងនឹងសមយុទ្ធយោធារួមកូរ៉េខាងត្បូង-អាមេរិក ប៉ុន្មានថ្ងៃបន្ទាប់ពីបើកដំណើរការឡើងវិញជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បាននិយាយថា ខ្សែទូរស័ព្ទត្រូវបានតភ្ជាប់ឡើងវិញនៅថ្ងៃចន្ទនៅម៉ោង ៨ព្រឹកម៉ោងនៅប្រទេសសិង្ហបុរី ប៉ុន្តែបានអំពាវនាវឱ្យទីក្រុងសេអ៊ូលបំពេញភារកិច្ចរបស់ខ្លួន ដើម្បីស្តារទំនាក់ទំនងឆ្លងកាត់ព្រំដែនដែលមានភាពតានតឹងដោយមិននិយាយលម្អិត។
លោក Kim បានជំរុញឱ្យកូរ៉េខាងត្បូងបោះបង់ចោល “ស្តង់ដារទ្វេ” និង “ល្បែងបំភ័ន្តភ្នែក” ចំពោះសកម្មភាពយោធាការពារខ្លួនរបស់កូរ៉េខាងជើង ខណៈកំពុងអភិវឌ្ឍន៍អាវុធផ្ទាល់ខ្លួន។ សារព័ត៌មាន KCNA បាននិយាយថា ក្រុមអាជ្ញាធរកូរ៉េខាងត្បូងគួរតែខិតខំប្រឹងប្រែងជាវិជ្ជមាន ដើម្បីដាក់ទំនាក់ទំនងកូរ៉េខាងជើង-ខាងត្បូងនៅលើផ្លូវត្រូវមួយ និងដោះស្រាយកិច្ចការសំខាន់ៗដែលត្រូវផ្តល់អាទិភាពដើម្បីបើកការរំពឹងទុកដ៏ត្រចះត្រចង់នាពេលអនាគត៕
អត្ថបទ៖ សុខមាន