ចិនកំពុងសម្របសម្រួលហិរញ្ញប្បទានសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការ​អភិវឌ្ឍន៍នៅកម្ពុជា

2024/10/10 06:01:11 pm        181

ចិនកំពុងជួយសម្របសម្រួលនូវហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សម្រាប់បន្តរួមចំណែក​ដល់ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធសាធារណៈ, ការជំរុញវិនិយោគពីវិស័យឯកជន និងជំរុញ​កំណើន​​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងការទាក់ទាញទេសចរណ៍​ចិនមកទស្សន​កិច្ច​នៅកម្ពុជាជាដើម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងជួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤ នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានរំលេចអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ និងជាមិត្តដែកថែប ហើយកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរកម្ពុជា-ចិន កាន់តែរីកធំធាត់ឡើង ពោលគឺពីកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ មកជាសហគមន៍វាសនា រួមកម្ពុជា-ចិន និងបច្ចុប្បន្នបានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឆ្នាំ២០២៤ នេះ ជាឆ្នាំពិសេសមួយដែលថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ កំណត់យកជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដោយបានធ្វើសកម្មភាពជាច្រើនរួមគ្នាកន្លងមក។ មិត្តចិន តែង តែបានផ្តល់អាទិភាពខ្ពស់ យកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការ រួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារួមមានស្ពាន ផ្លូវ, ប្រព័ន្ធធារាសាស្ត្រ, អគ្គិសនី និងវិស័យសំខាន់ៗផ្សេងទៀត។ ជាក់ស្តែង, ការផ្តល់ជំនួយឧបត្ថម្ភរបស់មិត្តចិន និងការផ្តល់វ៉ាក់សាំងក្នុង កាលៈទេសៈដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ បានដើរតួជាបង្អែកយុទ្ធសាស្ត្ររបស់កម្ពុជា ដែលអនុញ្ញាតឱ្យ កម្ពុជាបង្កើតបាននូវភាពស៊ាំ សហគមន៍រឹងមាំ និងបើកប្រទេស ព្រមទាំងស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់ និងមុនគេនៅក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់។ ជំនួយរបស់មិត្តចិន គឺឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា និងទាន់ពេលវេលា ដូចដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងលើកឡើង គឺមិនត្រឹមតែរួមចំណែកខ្ពស់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជា ការចូលរួមចំណែកយ៉ាងសំខាន់ដល់ការការពារឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជាផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងបន្ថែមថា ដោយប្រទេសទាំងពីរកម្ពុជា-ចិន មានចក្ខុវិស័យស្រដៀង គ្នា និងរួមគ្នាកសាងសហគន៍វាសនារួម ដែលជាគំរូដ៏ល្អមួយសម្រាប់ប្រទេសក្នុងតំបន់ និងនៅលើសកលលោក។ ភាគីទាំងពីរក៏បាន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនផ្សេងទៀតដូចជា ការជួយសម្របសម្រួលរបស់ភាគីមិត្តចិន ដើម្បីកម្ពុជាអាចទទួល បាននូវហិរញ្ញប្បទានសហប្រតិបត្តិការជាបន្តទៀត សម្រាប់បន្តរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា, ការ ជំរុញវិនិយោគពីវិស័យឯកជន, ការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ, ក៏ដូចជាការទាក់ទាញទេសចរណ៍ចិន មកទស្សនកិច្ច នៅកម្ពុជា ឲ្យកាន់តែមានចំនួនច្រើនឡើងវិញ ដូចកាលពីមុនការរាតត្បាតនៃជំងឺកូវីដ ១៩ ជាដើម ។

ក្នុងជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត វ៉ាង វិនពីន ក៏បានសម្តែងនូវអំណរគុណចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងបាន បញ្ជាក់ថា ឯកឧត្តម ពិតជាមានកិត្តិយសណាស់ ដែលមានឱកាសមកបំពេញតួនាទីដ៏ធំធេង ដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងដ៏ល្អ ដែលបានពូនជ្រុំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យសម្រេចសមិទ្ធិផលជាផ្លែផ្កាកាន់តែច្រើនបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        80
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        168
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm