កម្ពុជា អបអរសាទរទិវាសុខភាពភ្នែកពិភពលោក ក្រោមប្រធានបទ៖ «ស្រឡាញ់សុខភាពភ្នែកកូនអ្នក»

2024/10/10 06:18:48 pm        297

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារសូមចូលរួមអបអរសាទរ ទិវាសុខភាពភ្នែក ពិភពលោក នាថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីបង្កើន​ការយល់​ដឹង​ពី​សារៈ​សំខាន់​នៃ​ការ​ថែទាំ និងការពារសុខភាពភ្នែក។

សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០០០ អង្គការសុខភាពពិភពលោក សហការជាមួយទីភ្នាក់ងារ អន្តរជាតិ​សម្រាប់បង្ការភាពពិការភ្នែក បានរៀបចំ ទិវាសុខភាពភ្នែកពិភពលោក នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ទី២ នៃខែតុលារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ក៏តែងតែ បានចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោកជារៀងរាល់ឆ្នាំផងដែរ។

ក្នុងឆ្នាំ២០២៤នេះ សារអបអរសាទរទិវាសុខភាពភ្នែកពិភពលោកគឺ «ស្រឡាញ់សុខភាព ភ្នែក​កូន​អ្នក​» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីការថែទាំ និងការពារ​សុខភាព​ភ្នែក​ដូចត​ទៅ៖​ យកចិត្តទុកដាក់ផ្តល់អាទិភាពដល់សុខភាពភ្នែករបស់កុមារ នៅទូទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា - លើកកម្ពស់ការយល់ដឹង ដោយបញ្ជ្រាបការថែទាំសុខភាពភ្នែក ក្នុងការថែទាំ​សុខ​ភាព​ទូទៅ​របស់កុមារ - យើងទាំងអស់គ្នាដឹងហើយថា ការចុះខ្សោយគំហើញ​ចំពោះកុមារ​ដែល​មិន​បាន​កែ​តម្រូវ​ឱ្យបានទាន់ ពេលវេលា អាចនាំឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​សិក្សា​របស់​ពួកគេ។​ យោងតាមការសិក្សា ស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក និងទីភ្នាក់​អន្តរជាតិ​សម្រាប់​បង្ការភាពពិការភ្នែកកុមារ ដែលបានផ្តល់វ៉ែនតាកែតម្រូវគំហើញ អាចកាត់បន្ថយ​ភាព​បរាជ័យ​ក្នុង​ការសិក្សាបានរហូតដល់ ៤៤%។

ជាមួយគ្នានោះក្រសួងសុខាភិបាល សូមអំពាវនាវ និងណែនាំនូវវិធានការដូចខាងក្រោម៖

១. សូមមាតាបិតា អាណាព្យាបាល និងគ្រូបង្រៀនគ្រប់រូប ត្រូវយកចិត្តទុកដាក់ផ្តល់អាទិភាព​ដល់​សុខភាព ភ្នែកកុមារ នៅក្នុងចំណោមបញ្ហាសុខភាពអាទិភាពសំខាន់ៗ ដទៃទៀត។ ដូច្នេះបញ្ហា​គំហើញ​ថយ​ចុះ របស់កុមារ ត្រូវបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា។

២. សូមមាតាបិតា ឬអាណាព្យាបាលគ្រប់រូបប្រញាប់រួសរាន់នាំបុត្រធីតារបស់លោកអ្នក ដែលសង្ស័យ ថាមានបញ្ហាភ្នែក ទៅពិនិត្យព្យាបាលជាមួយគ្រូពេទ្យជំនាញនៅតាមមណ្ឌលថែទាំភ្នែក ឬមន្ទីរពេទ្យ ដែលមានផ្តល់សេវាផ្នែកចក្ខុរោគនៅតាមរាជធានី-ខេត្ត-ក្រុង ឱ្យបានទាន់ពេលវេលា។

៣.ស្រឡាញ់ភ្នែកកូនលោកអ្នក គឺត្រូវនាំកូនៗរបស់អ្នក ទៅធ្វើតេស្តភ្នែករបស់ពួកគេជាមួយគ្រូពេទ្យ ជំនាញ ដែលបង្ហាញពីការចូលរួមជាមួយមាតាបិតា និងអាណាព្យាបាលជុំវិញពិភពលោក ដែលកំពុង ផ្តល់អាទិភាពដល់សុខភាពភ្នែកកូនរបស់ពួកគេ។

ដើម្បីចូលរួម អបអរសាទរទិវាសុខភាពភ្នែកពិភពលោក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សូមមាតាបិតា អាណាព្យាបាល ក្រុមគ្រួសារ និងសហគមន៍ទាំងអស់គ្នា យកចិត្តទុកដាក់លើបញ្ហាសុខភាពភ្នែករបស់កុមារ និងធានាថាកុមារគ្រប់រូបមានសុខភាពភ្នែកល្អ ដើម្បីអនាគតនិងភាពជោគជ័យកូនៗរបស់លោកអ្នក។

យើងទាំងអស់គ្នាចូលរួមក្នុងការទប់ស្កាត់ និងកាត់បន្ថយភាពពិការភ្នែក និងគំហើញចុះខ្សោយរបស់ កុមារ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យស្ថិតនៅកម្រិតទាបបំផុត៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm