មេដឹកនាំកោះតៃវ៉ាន់ លោក Lai ប្តេជ្ញាទប់ទល់នឹងសម្ពាធរបស់ប្រទេសចិន

2024/10/10 06:43:56 pm        110

មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) បានប្តេជ្ញានៅថ្ងៃព្រហស្បតិ៍ (១០ តុលា) ថានឹងបន្ត “ទប់ទល់សម្ពាធ” របស់ប្រទេសចិន ខណៈទីក្រុងប៉េកាំង បង្កើនសកម្មភាពផ្នែកយោធា និងនយោបាយលើកោះស្វ័យគ្រប់គ្រង ដែលចិន អះអាងថាជាផ្នែកនៃទឹកដីរបស់ខ្លួនមួយនេះ។

ទីក្រុងប៉េកាំង មិនដែលច្រានចោលការប្រើកម្លាំងដើម្បីនាំយកកោះតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ក្នុងពេលដែលលោក Lai និងរដ្ឋាភិបាលទីក្រុងតៃប៉ិ បន្តប្រឆាំង។

ថ្លែងនៅមុខការិយាល័យមេដឹកនាំក្នុងអំឡុងពេលប្រារព្ធទិវាជាតិរបស់កោះតៃវ៉ាន់ លោក Lai បានលើកឡើង “យើងនឹងរក្សាការប្តេជ្ញាចិត្តទប់ទល់នឹងសម្ពាធនានាពីប្រទេសចិន”។ ទីក្រុងប៉េកាំង បានបង្កើនសម្ពាធលើកោះតៃវ៉ាន់ ឱ្យទទួលយកការអះអាងអធិបតេយ្យភាពរបស់ខ្លួន ហើយទំនាក់ទំនងកាន់តែតានតឹងនៅក្រោមការដឹកនាំរបស់លោក Lai ដែលបានចូលកាន់តំណែងកាលពីខែឧសភា។

លោក Lai បានបង្កើនវោហាសាស្រ្តខ្លាំងក្លាជាងអ្នកកាន់តំណែងពីមុនរបស់ខ្លួនក្នុងការការពារអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ ដែលបានធ្វើឱ្យទីក្រុងប៉េកាំង ខឹងសម្បារ និងហៅលោកថាជាជនផ្ដាច់ខ្លួន។ ទីក្រុងប៉េកាំង បានរិះគន់លោក Lai កាលពីថ្ងៃអង្គារ ពី “ចេតនាអាក្រក់ដើម្បីបង្កើនអរិភាព និងការប្រឈមមុខដាក់គ្នា” បន្ទាប់ពីមេដឹកនាំកោះរូបនេះនិយាយថា ប្រទេសចិន មិនមែនជា “មាតុភូមិ” របស់តៃវ៉ាន់។

អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យន្តហោះយោធាចិនចំនួន ២៧គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៩គ្រឿង ត្រូវបានពិនិត្យឃើញនៅជុំវិញកោះ ក្នុងរយៈពេល ២៤ម៉ោងដល់ម៉ោង ៦ព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក)។ ប្រទេសចិន រក្សាវត្តមានយោធាស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ហើយបានរៀបចំហ្គេមសង្រ្គាមទ្រង់ទ្រាយធំចំនួន ៣ដងក្នុងពេលពីរឆ្នាំចុងក្រោយនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm