អ្នក​ស្លាប់​ដោយសារ COVID-19 ​ទូទាំង​ពិភពលោក​ឡើង​ដល់​ ៥​លាន​នាក់ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន Delta រាតត្បាត​ពេញ​សកលលោក​

2021/10/04 07:16:12 pm        1.1 K

​ពិភពលោក៖ យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ឱ្យ​ដឹង​ថា ​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​ COVID-19 នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ដល់​ជាង ៥​លាន​នាក់​កាលពី​ចុង​សប្ដាហ៍​នេះ ដោយ​មនុស្ស​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ភាគច្រើន​ត្រូវបាន​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ Delta​។ វីរុស​ប​ម្លែ​ង​ខ្លួន​នេះ​បានបង្ហាញ​ពី​ភាពខុសគ្នា​យ៉ាងខ្លាំង​ នៃ​អត្រា​ចាក់​វ៉ាក់សាំង​រវាង​ប្រទេស​អ្នកមាន និង​ប្រទេស​ក្រីក្រ និង​លទ្ធផល​នៃ​ការស្ទាក់ស្ទើរ​ក្នុង​ការចាក់​វ៉ាក់សាំង​នៅ​ប្រទេស​លោកខាងលិច​មួយចំនួន​។​

​ជាង​ពាក់កណ្តាល​នៃ​ការស្លាប់​ទូទាំង​ពិភពលោក​ដែល​បាន​រាយការណ៍​ជា​មធ្យ​ក្នុងពេល ៧ថ្ងៃគឺ​នៅ​សហរដ្ឋអាមេរិក រុស្ស៊ី ប្រេ​ស៊ី​ល ម៉ិ​ក​ស៊ិ​ក និង​ឥណ្ឌា​។​ ​យោងតាម​ការវិភាគរ​បស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ខណៈ​ដែលមាន​រយៈពេល​ត្រឹមតែ​មួយឆ្នាំ​ប៉ុណ្ណោះ ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ COVID-19 កើនឡើង​ដល់ជាង ​២​លាន ​៥សែន​នាក់ ចំណែក​មនុស្ស​ស្លាប់​ចំនួន ២​លាន ​៥​សែន​នាក់​ទៀតត្រូវបាន​កត់ត្រា​ក្នុង​រយៈពេល​ត្រឹមតែ ៨ខែ​ប៉ុណ្ណោះ​។ ​ជា​មធ្យម​មនុស្ស ៨.០០០នាក់​បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ​ ឬ​ប្រហែល ៥នាក់​ស្លាប់​រៀងរាល់​នាទី​។ ទោះយ៉ាងណាអត្រា​ស្លាប់​ទូទាំង​ពិភពលោក​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។

​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​មានការ​យកចិត្តទុកដាក់​កាន់តែខ្លាំង​ឡើង លើ​ការចាក់​វ៉ាក់សាំង​ដល់​ប្រទេស​ក្រីក្រ​ដែល​មនុស្ស​ជាច្រើន ​មិនទាន់​បានទទួល​វ៉ាក់សាំង​បង្ការ​ដូ​ស​ដំបូង​ផង​ទេ ទោះបីជា​សម​ភាគី​ជា​ប្រទេស​អ្នកមាន​របស់​ពួកគេ​កាន់តែច្រើន ​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ដល់​ពលរដ្ឋ​របស់ខ្លួន​ក៏ដោយ​។ ​ជាង​ពាក់កណ្តាល​នៃ​ពិភពលោក​មិនទាន់​បានទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 យ៉ាងហោចណាស់​មួយ​ដូ​សនៅឡើយ​ទេ នេះ​បើ​យោងតាមប្រភពពី Our World in Data៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm