សមាគម និងពលរដ្ឋខ្មែរកម្ពុជាក្រោមថា៖ អង្គកឋិនទានដង្កែទៅវត្តកម្ពុជាក្រោមជាស្មារតី​រួបរួម​ជាតិ និងស្នេហាជាតិ​ដែលខ្មែរ​គ្រប់និន្នការគួរចូលរួមទាំងអស់គ្នា

2024/10/10 09:11:29 pm        207

សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម បាន​ចាត់​ទុក​ការ​ដង្ហែ​អង្គ​កឋិនទាន «មហាសាមគ្គីគ្រួសារខ្មែរ» ទៅវត្តខ្មែរកម្ពុជាក្រោម គឺជាការរួបរួមជាតិ និង​ស្នេហា​ជាតិ​យ៉ាង​ពិតប្រាកដ បន្ទាប់ពីប្រមុខ​រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​រៀបចំ​អង្គ​កឋិន​ទាន​កាល​ពីថ្ងៃទី​២ ខែតុលា ឆ្នាំ២០២៤។

លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ ខ្មែរកម្ពុជាក្រោមបានថ្លែងថា ការដង្ហែ​អង្គ​កឋិន​​ទាន​នេះ គឺជាសកម្មភាពបង្រួបបង្រួមជាតិ និងជាអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ។ ដូច្នេះ​វា​ជា​​ឱកាសសម្រាប់អ្នកស្នេហាជាតិមកពីគ្រប់និន្នាការនយោបាយទាំងអស់ គួរតែចូល​រួម​ឱ្យ​បាន​ច្រើន​កុះករ​។

លោកបញ្ជាក់ថា៖«វាជាការពិតនៃការសម្រេចរបស់រាជរដ្ឋាភិបាល គឺជាឆន្ទៈស្នេហាជាតិ បង្រួ​បង្រួម​ជាតិ​ខ្មែរតែមួយ ហើយខ្ញុំគាំទ្រពេញទំហឹងចំពោះការផ្ដួចផ្ដើមដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។ បងប្អូនខ្មែរមួយចំនួនតូចដែលមាននិន្នាការនយោបាយប្រឆាំង គួរតែចូលរួមក្នុង​កម្មវិធី​នេះ ហើយបញ្ឈប់គំនិតជ្រុលនិយម ដើម្បីជាតិសាសន៍ខ្មែររុងរឿងយូអង្វែង»។

លើស​ពី​នេះលោក សុធានី បានអំពាវនាវប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​និន្នាការ​នយោបាយ​ទាំង​អស់​រួប​រួម​គ្នា ដើម្បីការពារជាតិសាសន៍ និងកេរដំណែលដូនតាខ្មែរ ខណៈដែលព​លរដ្ឋ​ខ្មែ​រ​កម្ពុជា​ក្រោម​កំពុង​ប្រឹង​ប្រែង​ថែរក្សាវប្បធម៌ ទំនៀមទំលាប់ សាសនា និងប្រពៃណីនៅលើទឹក​ដី​កំណើត​របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន។

អ្នកស្រី រី សាមឿន អាយុ ៧៤ឆ្នាំ ជាពលរដ្ឋខ្មែរកម្ពុជាក្រោមមកពីខេត្តព្រះត្រពាំងបាននិយាយថា អ្នក​ស្រី​ពេញចិត្តចំពោះគម្រោងដង្ហែអង្គកឋិនទាន «មហាសាមគ្គីគ្រួសារខ្មែរ» ទៅវត្ត​ខ្មែរក​ម្ពុជា​ក្រោម ព្រោះនេះជាស្មារតីរួបរួមជាតិ និងសាមគ្គីភាពជាតិខ្មែរ។

អ្នកស្រីបន្តថា៖«ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរកម្ពុជាក្រោម ខ្ញុំមើលឃើញថា នេះជាឆន្ទៈរួបរួមជាតិ ហើយ​ខ្ញុំ​ក៏មានបំណងចង់ចូលរួមកម្មវិធីដង្ហែអង្គកឋិនទាននោះដែរ ដើម្បីបង្កើត​ទំនាក់​ទំនង​ជាមួយ​បងប្អូនខ្មែរកណ្ដាល និងខ្មែរលើ។ ជាពិសេសយើងមិនអាចភ្លេច ឬបោះបង់គ្នាបានទេ ហើយ​ខ្ញុំជឿជាក់ថា ថ្នាក់ដឹកនាំយើងបន្តរក្សាទំនាក់ទំនង និងបង្កើត​កម្ម​វិធី​ជួប​ជុំ​បង​ប្អូន​ខ្មែរ​គ្រប់​ទិសទី​ផងដែរ»។

ចំណែកលោក អ៊ុច សាមឿន អាយុ ៦៨ឆ្នាំ ជាពលរដ្ឋខ្មែរ​កម្ពុជាក្រោម​ដែលបច្ចុប្បន្ន​រស់នៅភូមិ​ដំណាក់​ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យបាននិយាយថា លោកគាំទ្រ​រាជ​រដ្ឋាភិបាល​យ៉ាង​ពេញទំហឹង ហើយលោកក៏ចង់ឃើញ​អ្នក​ស្នេហា​ជាតិ​ផ្សេង​ទៀត​ចូល​រួម​ក្នុង​កម្ម​វិធី​ដង្ហែ​កឋិនទាននេះដែរ។

លោកបញ្ជាក់ថា៖«ខ្ញុំត្រេចអរខ្លាំងណាស់ចំពោះគម្រោងដង្ហែអង្គកឋិននេះ ហើយខ្ញុំសូម​អំពាវនាវ​ពលរដ្ឋ​ខ្មែរ​ដែលជាអ្នកស្នេហាជាតិ ត្រូវឈរលើឧត្ដមគតិជាតិនិយម ប៉ុន្ដែជាតិនិយមជ្រុល ព្រោះ​ជាតិ​នានា ក៏គេស្រទ្បាញ់ជាតិគេដូចយើងស្រទ្បាញ់ជាតិយើងដែរ។ ដូច្នេះមាន​តែ​ពលរដ្ឋ​ដែល​ជាតិ​ខ្មែរ​ដូចគ្នា ត្រូវតែស្រលាញ់ រាប់អានគ្នា និងរក្សាទំនាក់ទំនងល្អនឹងគ្នា»។

គួររំឭកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ២ ខែតុលាឆ្នាំ ២០២៤ បានសម្រេចបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ដោយ​គណៈកម្មការនេះមានភារកិច្ចដឹកនាំ ចាត់តាំង និងរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ដើម្បី​ឱ្យ​ប្រព្រឹត្តទៅស្របតាមប្រពៃណីទំនៀមទម្លាប់ និងព្រះពុទ្ធសាសនា។

គណៈកម្មការនេះ នឹងលើកសំណើដោះ​ស្រាយ​បញ្ហា​នានា​ទាក់​ទង​ការ​រៀប​ចំ​អង្គ​កឋិន​ទាន​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន​ល្អប្រសើរ ក៏ដូចជាធ្វើលិខិតអញ្ជើញនិងរៀបចំទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និង​ភ្ញៀវដែលអញ្ជើញចូលរួម ព្រមទាំងលើកគម្រោង និងចាត់ចែងគ្រប់គ្រងចំណូល ចំណាយ​ថវិកា​ពី​ប្រភព​នានា និងអនុវត្តភារកិច្ចផ្សេង​ទៀត​តាម​ការ​ចាំបាច់​សម្រាប់​បម្រើ​ឱ្យ​ការ​រៀបចំ​អង្គ​កឋិនទាន​។

អង្គកឋិនទាននេះធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័ន​ព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ការរៀប​ចំ​ពិធី​ធ្វើ​នៅ​វិមាន​៧​មករា​ ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមដោយផ្ទាល់។ បន្ទាប់​មក​កម្មវិធីដង្ហែអង្គកឋិនទាន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច ម៉ែន សំអន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ដង្ហែទៅដោយ​ផ្ទាល់​ទៅ​វត្តខ្មែរក្រោម៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        157
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        85
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm