ច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម នឹង​អនុម័ត​នៅ​ខែ​តុលា ដើម្បី​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​

2021/04/27 09:59:58 am        32

​ភ្នំពេញ៖ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច បាន​អះអាង​ថា សេចក្តី​ព្រាងច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​នឹង​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ពិសេស​ក្រោយ​វិបត្តិ​កូ​វីដ​១៩​។ សេចក្តី​ព្រាងច្បាប់​នេះ នឹង​ត្រូវ​អនុម័ត​នៅ​ក្នុង​កិច្ច​ប្រជុំពេញអង្គ​រដ្ឋសភា នៅ​ខែតុលាខាងមុខ​។


​ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា សេចក្តី​ព្រាងច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជ​កម្មនេះ បាន​សិក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការគ្រប់គ្រង គ្រប់​ល្បែង​ពាណិជ្ជកម្ម​ទាំងអស់ ឲ្យ​មានការ​អនុវត្ត​ត្រឹមត្រូវ​តាម​កំណត់​នៃ​ច្បាប់ និង​ផ្តល់​លទ្ធភាព​ចូលរួម​ការដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចកម្ពុជា ក្រោយ​ប្រឈម​ជំងឺ​កូ​វីដ​១៩​។


​ក្នុង​កិច្ចប្រជុំ​ជាមួយ​គណ​:​កម្ម​ការ​សេដ្ឋកិច្ច​នៃ​រដ្ឋសភា នៅ​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ​២០២០​នេះ ដឹកនាំ​ដោយ ឯកឧត្តម ជាម យៀប ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៤ ក្នុងនោះ ​មាន​សេចក្តី​ព្រាងច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ផង​នោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់​ថា សេចក្តី​ព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជ​កម្ម​នេះ ត្រូវបាន​តាក់តែងឡើង​ ក្នុង​គោលបំណង​ធានា​ដល់​ការគ្រប់គ្រង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ និង​ល្បែង​ពាណិជ្ជកម្ម ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច លើកកម្ពស់​វិស័យ​ទេសចរណ៍ បង្កើត​ការងារ ប្រមូល​ចំណូ​ល រក្សា​សុវត្ថិភាព និង​សន្តិសុខ​សង្គម ដែលជា​ទស្សនទាន​មួយ​ថ្មី​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។


ឯក​ឧត្តម បន្តថា រាល់​ម្ចាស់​អាជីវកម្ម​ល្បែង​ពាណិជ្ជកម្ម​ទាំងអស់​ដែល​មិន​អនុវត្ត​ទៅតាម​ច្បាប់​នេះ នឹងត្រូវ​ប្រឈម​ការពិន័យ​ជា​អន្តរកាល និង​ឈានដល់​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ជាដើម​។


​ជាមួយគ្នានេះ ឯក​ឧ​ត្ត ម ជាម យៀប បាន​លើកឡើងថា ការរៀបចំ​សេចក្តីព្រាង​ច្បាប់​នេះ​ពិតជា​មាន​សារ​:​សំខាន់​ចំពោះ​កម្ពុជា ជាពិសេស​វា​ជា​កត្តា​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ក្រោយ​ប្រឈម​ជំងឺ​កូ​វីដ​១៩ ខណ​:​រាជរដ្ឋាភិបាល​បា​ខិតខំ​ប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​ក្នុង​សហគមន៍ ឬ​តំបន់​ប្រកបដោយ​ជោគជ័យ​។


ឯកឧត្តម បាន​បន្ថែមថា ក្រោយ​កិច្ចប្រជុំ​នៅថ្ងៃនេះ សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​បញ្ជូន​ទៅក្នុង​កិច្ចប្រជុំ​គណ​:​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍ នៅ​ថ្ងៃស្អែក ដើម្បី​ពិភាក្សា និង​អនុម័ត កំណត់​ការបើក​សម័យប្រជុំ​ពេញ​អង្គនា​ខែតុលា​ខាងមុខនេះ​។​


​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ នឹង​អនុញ្ញាតឱ្យ​មានការ​គ្រប់គ្រង​លើ​វិស័យ​កាស៊ីណូ និង​ល្បែង​ពាណិជ្ជកម្ម​ដទៃទៀត​យ៉ាង​តឹងរ៉ឹង​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ តាមរយៈ​ការកំណត់​ចំនួន​ទុនវិនិយោគ​អប្បបរមា​សម្រាប់​អាជីវកម្ម​កាស៊ីណូ ការកំណត់​តំបន់​ដែល​គួរ​អនុញ្ញាត​ឱ្យមាន​ល្បែង​ពាណិជ្ជកម្ម ឬ​មិនគួរ​អនុញ្ញាត ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការបំពាក់​នូវ​បច្ចេកវិទ្យា​សមស្រប​ក្នុងការ​ត្រួតពិនិត្យ​ជាប្រចាំ​លើ​កិច្ចដំណើរការ​របស់​ប្រតិបត្តិ​ករ​ល្បែង​ពាណិជ្ជកម្ម ព្រមទាំង​បានគិត​គូរ​ផងដែរ អំពី​យន្តការ​យ៉ាង​តឹងរ៉ឹង​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការលាង​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​៕ ​អត្ថបទ​សេក ឧ​ត្ត​ម​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm