នាយករដ្ឋមន្ត្រីវៀតណាម៖ អាស៊ាននៅតែលេចធ្លោ សម្រាប់សេដ្ឋកិច្ចសកល ខណៈពិភពលោកពេញដោយការប្រកួតប្រជែង

2024/10/10 10:11:33 pm        33


នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បាននិយាយថា ក្នុងខណៈពេលដែលពិភពលោកមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) នៅតែជាទីកន្លែងដ៏លេចធ្លោ សម្រាប់សេដ្ឋកិច្ចសកល ហើយដើរតួជាកន្លែងភ្ជាប់ទំនាក់ទំនង សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។

លោក Pham បានថ្លែងយ៉ាងដូច្នេះ នៅឯសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃពុធ (ទី៩ ខែតុលា)។

បើយោងតាមអគ្គលេខាធិការអាស៊ាន លោក Kao Kim Hourn (កៅ គឹមហួន) បានឲ្យដឹងថា នៅឆ្នាំ២០២៣ លំហូរវិនិយោគបរទេសសរុបចូលទៅក្នុងអាស៊ាន ដែលជាក្រុមប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ បានកើនឡើងដល់ ២៣០ពាន់លានដុល្លារ ដោយបានក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតទី២ លើពិភពលោក ពោលគឺនៅពីក្រោយសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

ដោយផ្អែកលើការកសាងសមិទ្ធិផលកន្លងមក លោកនាយករដ្ឋមន្ត្រី Pham បានលើកឡើងថា វាជាពេលវេលាដ៏ត្រឹមត្រូវល្អបំផុត សម្រាប់អាស៊ាន ក្នុងការពិចារណាលើភាពធន់ជាមូលដ្ឋានគ្រឹះ ដើម្បីលើកកម្ពស់សមាគម គិតគូរពីការតភ្ជាប់ជាការផ្តោតសំខាន់ ដើម្បីទម្លាយភាពទាល់ច្រកនានា និងសម្លឹងលើនវានុវត្តន៍ជាកម្លាំងចលករ ដើម្បីដើរតួនាទីបើកផ្លូវ និងឈានមុខ។

លោក Pham បានបន្តទៀតថា ភាពធន់ និងស្វ័យភាពជាយុទ្ធសាស្ត្រ គឺជាមូលដ្ឋានគ្រឹះ សម្រាប់អាស៊ាន ដើម្បីឈរយ៉ាងរឹងមាំ ក្នុងការប្រឈមនឹងការប្រែប្រួល និងជម្នះរាល់បញ្ហាប្រឈមនានា។ លោកបានបញ្ជាក់បន្ថែមថា តាមទស្សនៈនោះ អាស៊ានត្រូវពង្រឹងសាមគ្គីភាព និងឯកភាពគ្នា ក្នុងភាពចម្រុះ រក្សាភាពខ្ជាប់ខ្ជួន ចំពោះស្តង់ដារការប្រព្រឹត្ត និងគោលជំហរជាគោលការណ៍របស់ខ្លួន ជុំវិញបញ្ហាតំបន់ និងអន្តរជាតិ។

ជាមួយគ្នានេះ លោក Pham បានអំពាវនាវឲ្យអាស៊ានពង្រឹងសមត្ថភាពធន់ និងលើកកម្ពស់ធនធានផ្ទៃក្នុង ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ និងឆ្លើយតបទាន់ពេលវេលា ចំពោះហានិភ័យពីខាងក្រៅ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        257
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        299
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        278

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm