ឯកឧត្តម លី ធុជ អំពាវនាវដល់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិកទាំងអស់រួបរួមគ្នា ដើម្បីប្រែក្លាយជា​តំបន់សុវត្ថិភាពគ្មានមីន

2024/10/10 10:40:13 pm        878

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤បានជួបប្រជុំជាមួយបណ្តារដ្ឋកោះនៃតំបន់ប៉ាស៊ីហ្វិក ដើម្បីផ្សព្វផ្សាយអំពីអនុសញ្ញាអូតាវ៉ា និងលើកទឹកចិត្តដល់រដ្ឋកោះទាំងបី រួមមាន កោះម៉ាសាល់ តុងហ្គា និងមីក្រូនេស៊ី ឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ កិច្ចប្រជុំនេះ មានការចូលរួមពីបណ្តាប្រទេស និងស្ថាប័នអន្តរជាតិនានា ដូចជា ប្រទេសអាឡឺម៉ង់ ជប៉ុន អូស្ត្រាលី នូវែលសេឡង់ ហ្វីជី មីក្រូនេស៊ី តុងហ្គា កោះម៉ាសាល់ អង្គការកាក បាទក្រហមអន្តរជាតិ (ICRC) និង អង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU)។

តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើ និងលើកទឹកចិត្តដល់ប្រទេសទាំងបី រួមមាន កោះម៉ាសាល់ តុងហ្គា និងមីក្រូនេស៊ី ពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដើម្បីប្រែ ក្លាយតំបន់ប៉ាស៊ីហ្វិកទាំងមូល ជាតំបន់គ្មានមីន និងបានអំពាវនាវដល់បណ្តារដ្ឋកោះទាំងអស់ ក្នុងតំបន់ប៉ាស៊ីហ្វិក រួមគ្នាគាំទ្រដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា ដើម្បីសម្រេចឱ្យបានគោលដៅ ពិភព លោកមួយដែលគ្មានមីន។

ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិកទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដើម្បីបុព្វហេតុការពារអាយុជីវិតមនុស្ស និងបញ្ចប់ការរងទុក្ខវេទនាដល់មនុស្សជាតិ ដែលបុព្វហេតុនេះ ស្របទៅនឹងគោលដៅចម្បង នៃអនុសញ្ញាអូតាវ៉ា ក្នុងន័យនេះ កម្ពុជា ជឿជាក់ថា កិច្ចខិតខំប្រឹងប្រែង សាមគ្គីភាព និងភាពធន់របស់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិកទាំងអស់ នឹងអាចជួយជំរុញឱ្យសម្រេចបានគោលដៅរបស់អនុសញ្ញា គឺ ពិភពលោកមួយដែលមិនមានការរងទុក្ខវេទនា ដែលបង្កដោយមីនប្រឆាំងមនុស្ស។

តាងនាមសម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិក ជាពិសេស កោះម៉ាសាល់ តុងហ្គា និងមីក្រូនេស៊ី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយរដ្ឋភាគី និងស្ថានប័នអន្តរជាតិនានា ក្នុងការអនុវត្តអនុសញ្ញាអូតាវ៉ា និងរួមគ្នាប្តេជ្ញាចិត្ត សម្រេចឱ្យបានគោលដៅ ពិភពលោកមួយដែលគ្មានមីន៕ អត្ថបទ,ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm