កីឡាការិនី​កេ​ន​យ៉ា និង​កីឡាករ​អេ​ចូ​ពី​ឈ្នះ​ការប្រកួត​ម៉ា​រ៉ា​តុង​ទីក្រុង​ឡុង​ដ៍​

2021/10/04 09:07:05 pm        113

​ម៉ា​រ៉ា​តុង៖ កីឡាការិនី​កេ​ន​យ៉ា Joyciline Jepkosgei និង​កីឡាករ​អេ​ចូ​ពី Sisay Lemma បាន​ក្លាយ​ជា​ជើងឯក​ការប្រកួត​រត់​ម៉ា​រ៉ា​តុង​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃអាទិត្យ​។ ​ការ​ប្រកួត​ផ្នែក​នារី កីឡាការិនី​កេ​ន​យ៉ា Joyciline Jepkosgei បាន​នាំ​មុខដាច់​គេ​មក​ដល់ទី​ព្រ័ត្រ​ដោយ​ប្រើ​ពេល ២ម៉ោង ១៧នាទី ៤៣វិនាទី​។ ​​លេខ២ ក្នុងការ​ប្រកួត​បាន​ទៅ​កីឡាការិនី​អេ​ចូ​ពី Deguti Azimeraw តាម​ពីក្រោយ ៥វិនាទី​ ខណៈ​អ្នក​លេខ៣ ក៏​ជា​កីឡាការិនី​អេ​ចូ​ពី​ដែរ Ashete Bekere ប្រើពេល ២ម៉ោង ១៨នាទី ១៨វិនាទី​។

​​នេះ​ជា​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​កំរិត​ពិភពលោក​នេះ​ជា​លើក​ទី២ សំរាប់ Joyciline Jepkosgei បន្ទាប់ពី​នាង​ក៏​ធ្លាប់​ឈ្នះ​ការប្រកួត​ម៉ា​រ៉ា​តុង​នៅ​ទីក្រុង​ញូយ៉ក​សហរដ្ឋអាមេរិក​ដែរ​កាលពី​ឆ្នាំ២០១៩​។ ​​ងាក​មក​ការប្រកួត​ផ្នែក​បុរស​ អត្ត​ព​លិ​ក​អេ​ចូ​ពី Sisay Lemma បាន​ក្លាយជា​ជើងឯក​ក្រោយមក​ដល់ទី​ព្រ័ត្រ​មុនគេប្រើពេល ២ម៉ោង ៤នាទី ១វិនាទី​យកឈ្នះ​អ្នក​លេខ២ កីឡាករ​កេ​ន​យ៉ា Vincent Kipchumba យឺត​ជាង ២៧វិនាទី និង​លេខ៣ កីឡាករ​អេ​ចូ​ពី Mosinet Geremew យឺត​ជាង ៤០វិនាទី​។

​​រំលឹកថា ​កាលពី​ម៉ា​រ៉ា​តុង​ទីក្រុង​ឡុង​ដ៍​ឆ្នាំ២០២០ Sisay Lemma បានបញ្ចប់​ត្រឹម​លំដាប់​លេខ៣​។ ​ចំណែក​ការប្រកួត​សំរាប់​ជនពិការ​ដោយ​ប្រើ​រទេះរុញ ទាំង​ផ្នែក​នារី​ និង​បុរស​អ្នកឈ្នះ​សុទ្ធតែជា​អត្ត​ពលិកម​ក​ពី​ប្រទេស​ស្វ៊ី​ស​ រួមមាន​កីឡាករ Marcel Hug និង​កីឡាការិនី Manuela Schar៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm