សហរដ្ឋអាមេរិក​ជំរុញ​ឲ្យ​ចិន​បញ្ឈប់​ការ​ដាក់​សម្ពាធ​លើ​កោះ​តៃវ៉ាន់​

2021/10/04 02:27:57 pm        553

​អាមេរិក៖ សហរដ្ឋអាមេរិក​បាន​ជំ​រុញឱ្យ​ប្រទេស​ចិន​បញ្ឈប់​ការដាក់សម្ពាធ​យោធា​របស់ខ្លួន​លើ​កោះ​តៃវ៉ាន់ ដែល​ទំនងជា​ការឆ្លើយតប​ទៅនឹង​ជម្លោះ​ដែល​បាន​ផ្ទុះឡើង​ថ្មីៗ​នៃ​យន្តហោះ​យោធា​ចិន ហោះចូល​ទៅក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​រប​ស់កោះ​តៃវ៉ាន់​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក Ned Price បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​។ លោក Price បាន​និយាយ​ថា ​សហរដ្ឋអាមេរិក​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​យោធា​របស់​ចិន ​នៅក្បែរ​កោះ​តៃវ៉ាន់​ដែល​កំពុង​បង្ក​អស្ថិរភាព ហានិភ័យ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​។ លោក​បាន​ជំរុញ​ឱ្យទីក្រុង​ប៉េកាំង​បញ្ឈប់​ការដាក់​សម្ពាធ​យោធា ការទូត និង​សេដ្ឋកិច្ច ​និង​ការបង្ខិតបង្ខំ​ប្រឆាំងនឹង​កោះ​តៃវ៉ាន់។ ​លោក Price បាន​សន្យា​ថា​ សហរដ្ឋអាមេរិក​នឹង​បន្ត​ជួយ​កោះ​តៃវ៉ាន់​ក្នុងការ​រក្សា​សមត្ថភាព​ការពារ​ខ្លួន​ឱ្យបាន​គ្រប់គ្រាន់​។ ក្រសួងការពារជាតិ​កោះ​តៃវ៉ាន់​បាន​និយាយថា​ យន្តហោះ​យោធា​ចិន​ចំនួន ៣៩​គ្រឿង​បាន​ចូល​ទៅ​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​រប​ស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​។ នោះ​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        276
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        318
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        298

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm