កម្ពុជា ប្រារព្ធទិវាវិទ្យាសាស្រ្តឆ្នាំ២០២៤ សម្រាប់ដៃគូភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង (ANRS MIE)

2024/10/11 12:02:49 am        138

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាវិទ្យាសាស្រ្តឆ្នាំ២០២៤ សម្រាប់ដៃគូភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង (ANRS MIE) នៅព្រះរាជាណាចក្រកម្ពុជា , ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ។

​ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានលើកឡើងថា ទិវានេះរៀបចំឡើងមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមពី សាស្រ្តាចារ្យបណ្ឌិត អ្នកស្រាវជ្រាវ និង អ្នកជំនាញក្នុងវិស័យសុខាភិបាលជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីប្រទេសផ្សេងៗក្នុងតំបន់អាស៊ី និងសហភាពអឺរ៉ុប ចូលរួមដោយផ្ទាល់សរុប ១៣០នាក់ មកពី៦ ប្រទេស៖ កម្ពុជា បារាំង ស្វីស សឹង្ហបុរី ថៃ វៀតណាម និងមាន ៣៣៨ នាក់ចូលរួមតាមប្រពន្ធ័ Zoom មកពី១៣ ប្រទេស ពី តំបន់អាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិច។ ក្នុងរយ:ពេល២ថ្ងៃនេះ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិចំនួន ២៩ រូប នឹងធ្វើបទបង្ហាញ និងពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅវិញទៅមក លើប្រធានបទនៃការស្រាវជ្រាវ ដោយផ្តោតជាសំខាន់លើ Hepatitis, Sexually Transmitted Infection and Human Papillomavirus, HIV , Emerging Infectious Diseases, Tuberculosis និង One Health។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានរៀបចំដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយសហការជាមួយនឹងស្ថានទូតបារាំងនៅកម្ពុជា ភ្នាក់ងារ ANRS MIE និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងគោលបំណងចែករំលែក និងផ្តល់ឱកាសដល់អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិបានបង្ហាញលទ្ធផលនៃការស្រាវជ្រាវថ្មីៗ ដើម្បីពិភាក្សាអំពីអាទិភាពនៃការស្រាវជ្រាវនាពេលអនាគត សម្រាប់ដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងសុខភាពជាពិសេសគឺជំងឺឆ្លង។

លោកសាស្រ្តាចារ្យ Yazdan Yazdanpanah នាយកភ្នាក់ងារ ANRS MIE បានប្រកាសពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងប្រទេសបារាំង ទាក់ទងនឹងមេរោគអេដស៍ ជំងឺរលាកថ្លើម ជំងឺរបេង និងជំងឺឆ្លង។

លោកស្រីសាស្រ្តាចារ្យ François Barré-Sinoussi ជ័យលាភីណូបែលវេជ្ជសាស្រ្តឆ្នាំ២០០៨ បានសំដែងនៅក្តីរីករាយដែលបានត្រឡប់មកប្រទេសកម្ពុជាម្តងទៀត។ លោកស្រីសាស្រ្តាចារ្យបានកំណត់សំគាល់ពីភាពជាដៃគូដ៏រឹងមាំក្នុងរយៈពេលជិតបីទសវត្សរ៍ ដែលនាំឱ្យជោគជ័យផ្នែកវិទ្យាសាស្ត្រដ៏គួរឱ្យកត់សម្គាល់លើមេរោគអេដស៍/ជំងឺអេដស៍ និងជំងឺរបេង។

ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសកម្ពុជាបានកំណត់សំគាល់ ទិវាវិទ្យាសាស្ត្រនេះគឺជាឱកាសដ៏ល្អមួយដើម្បីប្រមូលផ្តុំអ្នកស្រាវជ្រាវមកពីគ្រប់ផ្នែកនៃសុខភាពសកល ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺឆ្លង។ ឯកឧត្តមបានបង្ហាញពីមោទនភាពដែលឃើញថា ANRS គឺជាកាតាលីករនៃការស្រាវជ្រាវសហការគ្នានៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោតសរសើរដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានខិតខំរៀបចំឲ្យមានទិវាវិទ្យាសាស្រ្តនេះឡើង ដើម្បីផ្តល់ឱកាសដល់អ្នកស្រាវជ្រាវទាំងក្នុងប្រទេស និងក្រៅ ប្រទេស បានជួបជុំគ្នាដើម្បីចែករំលែកនូវចំណេះដឹង និងរបកគំហើញវិទ្យាសាស្រ្តថ្មីៗ ស្តីពីស្ថានភាពអេពីដេមីសាស្រ្ត វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យ ព្យាបាល និង បង្ការ ជំងឺអេដស៍ រលាកថ្លើម របេង ជំងឺ Mpox និង ជំងឺឆ្លងផ្សេងៗទៀតដែលកើតមានឡើងលើសាកលលោក។ 

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើសុខមាលភាពប្រជាជនកម្ពុជាទាំងមូល។ ជាមួយគ្នានោះ ឯកឧត្តមសាស្ត្រាចារ្យបានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍នានា ដែលបានសហការយ៉ាងល្អ ជាមួយក្រសួងសុខាភិបាល ក្នុងការពង្រឹងនូវគុណភាព សេវាសុខាភិបាល នៅប្រទេសកម្ពុជា៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        38
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm