​ចិន​លើក​ពាន​វាយ​សី Sudirman Cup លើក​ទី​១២ ក្រោយ​ឈ្នះ​ជប៉ុន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​

2021/10/04 09:49:47 pm        365

​​វាយ​សី៖ ​ក្រុម​វាយ​សី​ចិន ទីបំផុត​អាច​ការពារ​តំណែង​ជើងឯក​ព្រឹត្តិការណ៍​វាយ​សី​ពានរង្វាន់ Sudirman Cup ដែល​រៀបចំឡើង​នៅ​ប្រទេស​ហ្វាំ​ង​ឡង់​បាន​សំរេចក្រោយ​យកឈ្នះ​ក្រុម​ជប៉ុន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​​ការប្រកួត​វាយ​គូ​បុរស​ដែលមាន​ដៃគូ​កីឡាករ​ចិន Zhou Hao Dong និង He Ji Ting បាន​យកឈ្នះ​គូប្រកួត​ជប៉ុន​ដែលមាន​កីឡាករ Takuro Hoki និង Yugo Kobayashi ដោយ​លទ្ធផល ២១-១៧, ១៤-២១, និង ២១-១៦ ធ្វើឱ្យ​ចិន​នាំមុខ ១-០​។​ ​ឈានចូល​ការប្រកួត​វិញ្ញាសា​វាយ​ទោល​នារី​ជប៉ុន​តាម​ស្មើ​វិញ​ដោយ​កីឡាការិនី Akane Yamaguchi យកឈ្នះ​កីឡាការិនី​ចិន Chen Yu Fei ដោយ​លទ្ធផល ២១-១៩, និង ២១-១៦ មានន័យថា​ស្មើគ្នា ១-១​។​ ​មកដល់​ការប្រកួត​ផ្នែក​បុរស​ឯកត្តជន​ចិន​បាន​នាំមុខ ២-១ វិញ​ក្រោយ​កីឡាករ Shi Yu Qi យកឈ្នះ​កីឡាករ​ជប៉ុន Keno Momota ២១-១៣, ៨-២១ និង ២១-១២​។

​​វិញ្ញាសា​បន្ត​គឺ​វាយ​គូ​នារី ម្ចាស់​មេដាយប្រាក់​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ក្រុម​ចិន Jia Yi Fan និង​កីឡាការិនី Chen Qing Chen បាន​បន្ត​យកឈ្នះ​ដៃគូ​កីឡាការិនី​ជប៉ុន​ពីរ​នាក់​បងប្អូន Mayu Matsumoto និង Misaki Matsumoto លទ្ធផល ២១-១៧ និង ២១-១៦ មានន័យថា​ចិន​យកឈ្នះ​ក្នុង Series វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ៣-១​។​ ​នេះ​ជា​ជើងឯក​ពានរង្វាន់ Sudirman Cup លើក​ទី១២ សំរាប់​ក្រុម​ចិន និង​ជា​ជើងឯក​ច្រើន​ជាង​គេ​ផងដែរ​។ ក្រៅពីនោះ​កូរ៉េខាងត្បូង​ធ្លាប់​ឈ្នះ ៤ដង ឥណ្ឌូនេស៊ី​ឈ្នះ​ម្តង​តាំងពី​ពានរង្វាន់​នេះ​បង្កើតឡើង​នៅ​ឆ្នាំ១៩៨៩ ដែល​រៀបចំឡើង ២ឆ្នាំ​ម្តង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm