អ្នកគ្រោះពីការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើសាលារៀនដែលជាទីជម្រកសម្រាប់មនុស្សជម្លៀសខ្លួននៅភាគកណ្តាលតំបន់ហ្កាហ្សានាថ្ងៃព្រហស្បតិ៍នេះ ត្រូវបានរួសរាន់បញ្ជូនទៅកាន់មន្ទីរពេទ្យ Al-Aqsa Martyrs ។
យោងតាមការអះអាងរបស់ក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានឲ្យដឹងថា មនុស្សយ៉ាងហោច ២៨នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀង បានរងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើសាលារៀនក្នុងទីក្រុង Deir Al-Balah ជាទីដែលមនុស្ស ១លាននាក់ ជ្រកកោន ក្រោយជម្លៀសចេញពីការប្រយុទ្ធនៅកន្លែងផ្សេង បន្ទាប់ពីរយៈពេលជាង ១ឆ្នាំនៃសង្រ្គាម ។
យោធាអ៊ីស្រាអែល និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានបើកការវាយប្រហារលើក្រុមភេរវករ ដែលមានទីបញ្ជការ និងមជ្ឈមណ្ឌលគ្រប់គ្រងនៅក្នុងសាលារៀន ។
សេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល និយាយថា នេះគឺជាឧទាហរណ៍បន្ថែមទៀតនៃការបំពានជាប្រព័ន្ធលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាការបំពានលើច្បាប់អន្តរជាតិរបស់អង្គការភេរវកម្មហាម៉ាស់ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាស់ បានច្រានចោលការចោទប្រកាន់មួយនេះ ។ គ្រូពេទ្យបឋមនិយាយថា មនុស្ស ៥៤នាក់ផ្សេងទៀត បានរងរបួសនៅក្នុងសាលារៀន ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅហ្កាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីនជាង ៤២.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នារយៈពេលជាង ១ឆ្នាំកន្លងមកនេះ ៕



