នាយករដ្ឋមន្ត្រីអង់គ្លេស លោក Starmer និងលោក Zelenskiy បានពិភាក្សាអំពីតម្រូវការយោធារបស់អ៊ុយក្រែន នៅក្រុងឡុងដ្រ៍

2024/10/11 03:13:09 am        90


អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយថា លោក Keir Starmer និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានពិភាក្សាគ្នា អំពីការគាំទ្រដែលអ៊ុយក្រែនត្រូវការ ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ អំឡុងកិច្ចពិភាក្សា នៅទីក្រុងឡុងដ្រ៍ នាថ្ងៃព្រហស្បតិ៍ (ទី១០ ខែតុលា) នេះ។

ជាមួយគ្នានេះ អ្នកនាំពាក្យក៏បានលើកឡើងជាម្ដងទៀតនូវទស្សនៈរបស់ចក្រភពអង់គ្លេស ដែលថា ក្នុងកាលៈទេសៈជាក់លាក់ណាមួយ អ៊ុយក្រែនមានសិទ្ធិវាយប្រហារលើគោលដៅនានា ក្នុងដែនដីរុស្ស៊ី ប៉ុន្តែបាននិយាយថា គោលជំហររបស់ចក្រភពអង់គ្លេសលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ Storm Shadow របស់ខ្លួន មិនផ្លាស់ប្តូរនោះទេ។

អ្នកនាំពាក្យរូបនោះបាននិយាយថា៖ «យើងច្បាស់ជាចង់ឲ្យអ៊ុយក្រែនឈរក្នុងទីតាំងដ៏ខ្លាំងក្លាបំផុត។ ប៉ុន្តែគ្មានសង្រ្គាមណាមួយ ត្រូវបានឈ្នះដោយអាវុធតែម្យ៉ាងនោះទេ។ ហើយជាពិសេសពាក់ព័ន្ធនឹងមីស៊ីល Storm Shadow មិនមានការផ្លាស់ប្តូរនោះទេ ចំពោះជំហររបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ជុំវិញការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយនេះ»។

សម្រាប់លោក Zelenskiy មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានជួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅឯទីក្រុងឡុងដ្រ៍នោះផងដែរ។ ហើយនៅពេលត្រូវបានសួរ អំពីការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ លោក Rutte បានឆ្លើយប្រាប់អ្នកសារព័ត៌មានថា៖ «យើងបានពិភាក្សាអំពីវា នៅថ្ងៃនេះ ប៉ុន្តែចុងក្រោយ វាអាស្រ័យលើសម្ព័ន្ធមិត្តផ្ទាល់»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        9
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm