Marc Marquez ឈ្នះ​ការប្រណាំង​ម៉ូតូ GP នៅ​អាមេរិក​តែ Quartararo ខិត​ជិត​គ្រង​ជើងឯក​ពិភពលោក​

2021/10/04 10:12:29 pm        115

​ប្រណាំង​ម៉ូតូ៖ ​ជើងឯក​ពិភពលោក​ប្រណាំង​ម៉ូតូ GP ៦​សម័យ Marc Marquez បាន​ប្រជែង​ឈ្នះ​ការ​ប្រកួត​នៅ​រដ្ឋ​តិច​សាស​ សហរដ្ឋ​អាមេរិក​ តែ​កីឡាករ​បារាំង Fabio Quartararo កាន់តែ​កៀក​នឹង​ការ​គ្រង​ជើងឯក​ពិភពលោក​រដូវ​កាល​នេះ​។ ​​ចេញដំណើរ​ពី​លំដាប់​ទី​៣ កីឡាករ​អេ​ស្ប៉ា​ញ Marc Marquez ភ្លាមៗ​ក៏​ឡើង​មក​នាំ​មុខ​គេ និង​រក្សា​ការ​នាំ​មុខ​នេះ​រហូត​ដល់​ទី​ព្រ័ត្រ​។

កីឡាករ​របស់​ក្រុម Repsol Honda រូប​នេះ​បាន​អាក់ខាន​ការប្រកួត​ស្ទើរតែ​ពេញ​មួយ​រដូវ​កាល ២០២០ ដោយសារ​របួស​ហើយ​ការ​វិល​មកវិញ​ឆ្នាំ​២០២១ នេះ​គេ​ពិបាក​នឹង​រក​ទំរង់​ប្រកួត​ដូច​មុន​ដែល​ខ្លួន​ធ្លាប់​ឈ្នះ​ជើងឯក ៦​សម័យ​នោះ​។ ​លេខ​២ ក្នុង​ការ​ប្រកួត​នៅ​អាមេរិក​នេះ​គឺ​កីឡាករ​បារាំង Fabio Quartararo របស់​ក្រុម Yamaha និង​លេខ​៣ កីឡាករ​អ៊ីតាលី Francesco Bagnaia របស់​ក្រុម Ducati​។​

​​បាន​លេខ​២ នេះ Fabio Quartararo កាន់តែ​កៀក​នឹង​ការ​គ្រង​ជើងឯក​ពិភពលោក​ក្រោយ​នាំមុខ ៥២​ពិន្ទុ​លើ​អ្នក​លេខ​២ Francesco Bagnaia នៅ​ក្នុង​តារាង​ពិន្ទុ​ជើងឯក​ពិភពលោក ខណៈ​លេខ​៣ គឺ​កីឡាករ​អេ​ស្ប៉ា​ញ Joan Mir របស់​ក្រុម Suzuki​។ ​ម៉ូតូ GP ពិភពលោក​រដូវ​កាល ២០២១ នេះ​នៅ​សល់​តែ ៣​ទីលាន​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​ ដែល​រួមមាន​ទីលាន​នៅសល់​ប្រទេស​អ៊ីតាលី ព័រទុយហ្កាល់ និង​អេ​ស្ប៉ា​ញ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm