រដ្ឋមន្រី្តសុខាភិបាល ចុះទៅទទួលការបម្រើសេវាសុខាភិបាល និងពិនិត្យដំណើរការមណ្ឌលសុខភាពខ្ចាស់ នៅខេត្តសៀមរាប ដោយពុំជម្រាបជូនដំណឹង

2024/10/11 05:12:23 am        98

ភ្នំពេញ ÷ ក្នុងឱកាសធ្វើដំណើរពីខេត្តសៀមរាប ត្រឡប់មកកាន់រាជធានីភ្នំពេញ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូ បានអញ្ជើញឆ្លៀតចូលសាកល្បងចុះទៅទទួលការបម្រើសេវាពិនិត្យសុខភាព និងឆ្លៀតពិនិត្យមណ្ឌលសុខភាពខ្ចាស់ នៃខេត្តសៀមរាប ដោយមិនបានជូនដំណឹងជាមុន, នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ។

នាឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំម្នាក់ បានដើរតួជាអ្នកជំងឺ ទៅទទួលការបម្រើសេវាពិនិត្យសុខភាព ដើម្បីជាការពិនិត្យស្ថានភាពជាក់ស្តែងដោយផ្ទាល់ និងសង្កេតមើលពីដំណើរការបម្រើសេវា ទាំងការទទួលភារកិច្ចប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ទាំងការបដិសណ្ឋារកិច្ច អនាម័យ និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ជាពិសេសសមត្ថភាពផ្នែកបច្ចេកទេសនៃការផ្តល់សេវា។

ជាការសង្កេតឃើញ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានផ្តល់ជូនជាព័ត៌មានត្រឡប់ អំពីចំណុចកង្វះខាតដែលជាគន្លឹះសំខាន់ៗ ក្នុងការនាំមកនូវការបម្រែបម្រួលកាន់តែល្អ អំពីប្រសិទ្ធិភាពការងារ ជាពិសេសគឺនឹងនាំមកនូវ ការសាទរ ពេញចិត្តពេញថ្លើម ពីបងប្អូនប្រជាពលរដ្ឋអ្នកជំងឺ និងក្រុមគ្រួសារ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់លើចំនុចមួយចំនួន ៖ ១-សុឆន្ទៈទទួលខុសត្រូវខ្ពស់ របស់ប្រធានមណ្ឌល, ភាពវាងវៃ (willingness with attentive and vigilant capabilities), ២-សមត្ថភាពចុះសង្កេតទៀងទាត់ និងពិនិត្យឱ្យដល់ជម្រៅ និងគ្រប់ទិដ្ឋភាពនៃដំណើរការសេវា (regular and in-depth observation) ពីកម្រិតដឹកនាំបន្តបន្ទាប់ កម្រិតស្រុកប្រតិបត្តិ-មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលចូលរួមបញ្ជាក់ដោយកម្រិតដឹកនាំនៃក្រសួងសុខាភិបាល, ៣-សមត្ថភាពនៃភាពជាអ្នដឹកនាំគ្រប់កម្រិតលើការថែរក្សា-សន្សំធនធាន និងប្រើប្រាស់ធនធាន ឱ្យបានសុក្រឹតបំផុត រាប់ទាំងមូលធនមនុស្ស ទាំងសម្ភារបរិក្ខា ទាំងសំណង់អគារ (appropriate and optimal way of managing, preserving human capital and all available means)៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm