ចិន ថ្កោលទោសភាពរឹងរូសពត់មិនត្រង់របស់លោក Lai លើឯករាជ្យភាពកោះតៃវ៉ាន់

2024/10/11 05:18:23 pm        56

ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ (១០ តុលា) បានថ្កោលទោសមេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) សម្រាប់ “ភាពរឹងរូសក្រាញននៀលពត់មិនត្រង់” របស់ខ្លួនលើឯករាជ្យភាពរបស់កោះ បន្ទាប់ពីលោកបានប្តេជ្ញា “ទប់ទល់នឹងការបញ្ចូលឧបសម្ព័ន្ធ” នៅក្នុងសុន្ទរកថាដែលប្រារព្ធទិវាជាតិរបស់កោះស្វ័យគ្រប់គ្រងមួយនេះ។

ចិនមិនបានច្រានចោលការប្រើកម្លាំងដើម្បីនាំយកកោះនេះមកក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ក្នុងពេលដែលលោក Lai និងរដ្ឋាភិបាលទីក្រុងតៃប៉ិ បន្តប្រឆាំង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំថ្ងៃថា៖ សុន្ទរកថារបស់លោក Lai “បានលាតត្រដាងពីជំហរដ៏រឹងរូសពត់មិនត្រង់របស់លោកចំពោះឯករាជ្យភាពកោះតៃវ៉ាន់ និងចេតនាដ៏អាក្រក់ក្នុងការបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនផ្នែកនយោបាយ”។

លោកស្រី Mao បន្ថែមថា “តំបន់តៃវ៉ាន់ មិនធ្លាប់ជាប្រទេសទេ ហើយក៏នឹងមិនអាចក្លាយជាប្រទេសបានឡើយ ដូច្នេះហើយកោះនេះមិនមាន “អធិបតេយ្យភាព” អ្វីនោះទេ។

ទីក្រុងប៉េកាំង បានបង្កើនសម្ពាធលើកោះតៃវ៉ាន់ ឱ្យទទួលយកការអះអាងសិទ្ធិរបស់ខ្លួន ហើយទំនាក់ទំនងនៅតែតានតឹងនៅក្រោមការដឹកនាំរបស់លោក Lai ដែលចូលកាន់តំណែងកាលពីខែឧសភា។ ទីក្រុងប៉េកាំងបានបញ្ជាក់ម្ដងទៀតបន្ទាប់ពីសុន្ទរកថារបស់លោក Lai ថា “កោះតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីចិន” ហើយការបង្រួបបង្រួមរវាងដីកោះ និងដីគោក គឺ “ជៀសមិនរួច”៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        69
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        101
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm