លោក បារ៉ាក់ អូបាម៉ា ជួយកៀរគរអ្នកបោះឆ្នោតឱ្យលោកស្រី ហារីស ក្នុងរដ្ឋ Pennsylvania

2024/10/11 05:49:15 pm        83

អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានជួយកៀរគរអ្នកបោះឆ្នោតសម្រាប់អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស កាលពីថ្ងៃព្រហស្បតិ៍ (១០ តុលា) ដោយនិយាយរិះគន់ប្រឆាំងនឹងលោក ដូណាល់ ត្រាំ ក្នុងអំឡុងព្រឹត្តិការណ៍ជួបជុំមួយនៅឯបរិវេណមហាវិទ្យាល័យ ភីតស្បើក (Pittsburgh) នៃរដ្ឋប្រទាញប្រទង់ ផិនស៊ីលវេនៀ (Pennsylvania) ក្នុងគោលបំណងមួយផ្នែកដើម្បីជំរុញយុវជនឱ្យទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា។

លោក អូបាម៉ា គឺជាអ្នកគាំទ្រដ៏មានឥទ្ធិពលមួយរូបរបស់លោកស្រី ហារីស ចាប់តាំងពីទទួលបានបេក្ខភាពពីបក្សប្រជាធិបតេយ្យ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន បានដកខ្លួនកាលពីខែកក្កដា ក្រោយធ្វើមិនបានល្អក្នុងការជជែកដេញដោលប្រឆាំងនឹងលោក ត្រាំ ដែលជាបេក្ខភាពរបស់បក្សសាធារណរដ្ឋ។

លោក អូបាម៉ា លើកឡើងថា លោក ត្រាំ យកចិត្តទុកដាក់តែលើខ្លួនឯង និងរឿងលុយកាក់ប៉ុណ្ណោះ។ លោកសង្កត់ធ្ងន់ថា លោកស្រី ហារីស បានធំឡើងនៅក្នុងវណ្ណៈកណ្តាល ហើយជឿជាក់លើតម្លៃរបស់ពលរដ្ឋអាមេរិក ដែលផ្ទុយនឹងវោហាសាស្រ្តប្រឌិតរបស់លោក ត្រាំ និងការប៉ុនប៉ងបោកប្រាស់ដោយចេតនា រួមទាំងថ្មីៗនេះពីការចោទប្រកាន់មិនពិតលើការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះព្យុះសង្ឃរា។

លោក អូបាម៉ា ដែលអាណត្តិនៅសេតវិមានរបស់ខ្លួនបានបញ្ចប់ក្នុងឆ្នាំ២០១៧ នៅតែមានប្រជាប្រិយភាពជាមួយនឹងមូលដ្ឋានគណបក្សរបស់លោក។ កម្មវិធីជួបជុំនៅសាកលវិទ្យាល័យ Pittsburgh របស់លោក អូបាម៉ា ដែលធ្វើឡើងក្នុងពេលដែលលោកស្រី Harris ធ្វើយុទ្ធនាការនៅរដ្ឋ Nevada និង Arizona នេះ គឺជាព្រឹត្តិការណ៍ដំបូងគេក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដែលលោកគ្រោងនឹងធ្វើនៅក្នុងបណ្ដារដ្ឋប្រទាញប្រទង់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm