ប្រភពទៅកាន់សារព័ត៌មានRT៖ អ៊ីរ៉ង់នឹងសងសឹករាល់ការវាយប្រហាររបស់អ៊ីស្រាអែលលើវិស័យថាមពល

2024/10/11 06:31:47 pm        164

ប្រភពមួយក្នុងទីក្រុងបតេអេរ៉ង់(Tehran)ប្រទេសអ៊ីរ៉ង់ ដែលដឹងបញ្ហានេះបានប្រាប់សារព័ត៌មាន RT កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនយ៉ាងពេញលេញដើម្បីការពារខ្លួន និងសងសឹកប្រឆាំងរាល់ការវាយប្រហារដ៏ខ្លាំងក្លាណាមួយដោយអ៊ីស្រាអែល រួមទាំង   ទីតាំងប្រេង និងនុយក្លេអ៊ែររបស់ខ្លួន។

ប្រភពដដែលបានពន្យល់ថា ការសងសឹកប្រឆាំងការវាយប្រហារដ៏ខ្លាំងក្លា នឹងមានលក្ខណៈសមាមាត្រ ផ្អែកលើបទដ្ឋានក្នុងស្រុក និងអន្តរជាតិ។ ជាឧទាហរណ៍ ប្រសិនបើអ៊ីស្រាអែលដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់ នឹងឆ្លើយតបការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងសំខាន់ៗចំនួនបីនៅក្នុងប្រទេសនោះវិញ។ 

ប្រភពខាងលើនេះបានបន្ថែមថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដូចជារោងចក្រថាមពល ឬទីតាំងនុយក្លេអ៊ែរ នឹងជំរុញឱ្យមានការវាយប្រហារសងសឹកគ្នាទៅវិញទៅមក។

បុគ្គលនោះបានប្រាប់សារព័ត៌មាន RT ដោយពុំបានបញ្ជាក់លម្អិតថា ក្នុងករណីមានជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់ក្នុងការវាយប្រហារដ៏ខ្លាំងក្លា ឬតំបន់ជនស៊ីវិលត្រូវបានគេកំណត់គោលដៅ នោះ   ទីក្រុងតេអេរ៉ង់ នឹងត្រូវបានជំរុញឱ្យពិនិត្យឡើងវិញនូវគោលការណ៍នុយក្លេអ៊ែររបស់ខ្លួន។

គួររម្លឹកថា អ៊ីរ៉ង់បានទម្លាក់គ្រាប់បែកលើអ៊ីស្រាអែលដោយបាញ់មីស៊ីលកាលពីថ្ងៃអង្គារសប្តាហ៍មុន វាយប្រហារលើមូលដ្ឋានយោធាជាច្រើន ជាអ្វីដែលទីក្រុងតេអេរ៉ង់បាននិយាយថាជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំក្រុមហាម៉ាស និងក្រុមហេសបូឡានាពេលថ្មីៗនេះពីសំណាក់អ៊ីស្រាអែល។ អ៊ីស្រាអែលបានប្តេជ្ញាថានឹងបើកការវាយប្រហារដ៏ខ្លាំងក្លាបំផុតជាការសងសឹក៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        59
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        57
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm