អ្នកជំនាញ៖ ការលើកឡើងដ៏ងងើលរបស់មេដឹកនាំកោះតៃវ៉ាន់ ជំរុញឲ្យមានការផ្ដាច់ខ្លួនពេញទំហឹង

2024/10/11 06:42:57 pm        159

លោក Victor Gao ប្រធានសាស្ត្រាចារ្យនៃសាកលវិទ្យាល័យSoochowនៅទីក្រុងស៊ូចូវ (Suzhou) ភាគខាងកើតប្រទេសចិនបាននិយាយថា សម្ដីរបស់មេដឹកនាំតំបន់តៃវ៉ាន់ លោក Lai Ching-te កាលពីថ្ងៃព្រហស្បតិ៍ គឺជាការប៉ុនប៉ងដោយបើកចំហយ៉ាងគឃ្លើន ដើម្បីបំបែកកោះតៃវ៉ាន់ចេញពីប្រទេសចិន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងបែបនេះនឹងត្រូវបរាជ័យ ខណៈប្រទេសភាគច្រើនលើសលប់ក្នុងពិភពលោកទទួលស្គាល់ទាំងស្រុងនូវគោលការណ៍ចិនតែមួយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ថា សុន្ទរកថារបស់លោក Lai មានចេតនាចង់កាត់ផ្ដាច់ទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ ជាថ្មីម្តងទៀតបង្ហាញពីជំហរផ្តាច់ខ្លួន "ឯករាជ្យតៃវ៉ាន់" ដ៏ចចេស និងចេតនាអាក្រក់របស់ខ្លួនក្នុងការដុតបញ្ឆេះភាពតានតឹងឆ្លងច្រកសមុទ្រ ដើម្បីផលប្រយោជន៍នយោបាយអាត្មានិយម។  

នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយបណ្តាញទូរទស្សន៍ចិនសកល (CGTN) នៅថ្ងៃដដែលនោះ លោក Gao បាននិយាយថា ការឆ្លើយតបរបស់អ្នកនាំពាក្យគឺធ្វើឡើងយ៉ាងឱឡារិក ហើយបានបដិសេធការនិទានរឿងមិនសមហេតុផលដែលអធិប្បាយដោយមេដឹកនាំកោះនេះ ។

អ្នកជំនាញរូបនេះ បានលើកឡើងពីគោលការណ៍ចិនតែមួយ ដែលកំណត់ថាមានចិនតែមួយនៅក្នុងពិភពលោក ថាកោះតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ហើយថារដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ហើយកំណត់ទូតនេះត្រូវបានសង្កេតដោយអង្គការសហប្រជាជាតិ និងដោយប្រទេសភាគច្រើនជុំវិញពិភពលោក។

លោកបានព្រមានថា ការលើកឡើងដ៏គ្រោះថ្នាក់របស់លោក Lai អាចនាំមកនូវផលវិបាកដ៏មហន្តរាយដល់ទំនាក់ទំនងឆ្លងច្រកសមុទ្រ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        1
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm