ក្រសួងអប់រំរៀបចំមណ្ឌលកំណែចំនួន១០ នៅភ្នំពេញសម្រាប់កែសន្លឹកកិច្ចការបេក្ខជន​ប្រឡងបាក់ឌុប

2024/10/11 06:48:53 pm        237

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំមណ្ឌលកំណែចំនួន១០ទីតាំង សម្រាប់​កែលើ​សន្លឹក​កិច្ចការ​ទាំង​១០មុខវិជ្ជា នៃការប្រឡងបាក់ឌុប ទាំងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់សង្គម ខណៈ​គិត​ត្រឹម​ថ្ងៃនេះ ក្រុមការងារក្រសួងអប់រំ ដោយមានការ​ចូលរួម​គ្រប់​ដំណាក់​កាល​ពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កំពុងធ្វើការបែងចែកសន្លឹកកិច្ចការទៅមណ្ឌលកំណែនីមួយៗ។​

ក្រុមការងារជំនាញក្រសួងអប់រំ យុវជន និងកីឡា កំពុងបំពេញការងារយ៉ាងសកម្ម ដោយ​អនុវត្ត​តាម​នីតិវិធី កំណត់យ៉ាងច្បាស់លាស់ ជាជំហានៗ សម្រាប់ការប្រឡងបាក់ឌុប។ គ្រប់ដំណាក់កាល តែងមានវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមត្រួត​ពិនិត្យ​ផង​ដែរ​។ ឈាន​ចូលមកដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤នេះ ក្រុមការងារក្រសួងអប់រំ កំពុង​ធ្វើ​ការ​បែង​ចែក និងដឹកជញ្ជូនសន្លឹកកិច្ចការទាំង ១០មុខវិជ្ជាទៅ កាន់មណ្ឌលកំណែទាំង ១០។ សម្រាប់​មណ្ឌលកំណែ ក្រសួងអប់រំ បានកំណត់យកទីតាំងវិទ្យាល័យបាក់ទូក វិទ្យាល័យ​ព្រះស៊ី​សុវត្ថិ វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ វិទ្យាល័យជាស៊ីមសន្ធរម៉ុក អនុវិទ្យាល័យចតុមុខ វិទ្យាល័យ​ជាស៊ីមបឹងកេងកង វិទ្យាល័យបឹងត្របែក បឋមសិក្សាសន្ធរម៉ុក វិទ្យាល័យព្រះយុគន្ធរ និងវិទ្យាល័យទួលទំពូង។

ឯកឧត្តម លាង សេងហាក់ គណៈមេប្រយោគទូទាំងប្រទេសកំណែ លើកឡើងថាការងារបន្ទាប់ ក្រោយ​បែងចែកសន្លឹកកិច្ចការទៅដល់មណ្ឌលកំណែ គឺក្រុមការងារនឹងចាប់ផ្ដើមរាប់ ពិនិត្យដុំ​សន្លឹក​កិច្ចការ ទើបឈានទៅការកាត់ក្បាល ចុះអក្សរសម្ងាត់ជាដើម។ ឯកឧត្តមបន្តថា អត្រា​កំណែ​នឹង​ចាប់ផ្ដើមធ្វើនៅព្រឹកថ្ងៃទី១៣ ខែតុលា ដែលអាត្រាកំណែទាំងនោះ ត្រូវឆ្លង​កាត់​ការ​ទទួល​ស្គាល់ ឯកភាពដោយ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំ។

សម្រាប់ការកែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុបទាំងជិត ១៤ម៉ឺននាក់នេះ មានគ្រូប​ង្រៀន​ថ្នាក់​ទី១២ ប្រមាណ ៧ ០០០នាក់។ តាមការគ្រោង​ទុក​លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុងរាជធានីភ្នំពេញ និងខេត្ត​កណ្ដាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និង​នៅតា​មមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ការប្រឡងបាក់​ឌុបទាំងពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុប មានចំនួន២.៤០៦នាក់ ក្នុងចំណោម​បេក្ខជន​សរុប ១៣៧.០៤០នាក់។ ចំនួនសិស្សអវត្តមាន គិតជាភាគរយ គឺស្មើនឹង ១,៧៦% នៃ​បេក្ខជន​សរុប។ ភាគច្រើននៃសិស្សដែលអវត្តមាន គឺ បេក្ខជនស្វៃរិន (ចំណេះទូទៅ និង​បំពេញ​វិជ្ជា​) ដែលមានចំនួនរហូតដល់ ១.៩៩០នាក់៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        236

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm