ទីភ្នាក់ងារUN ព្រមានពីហានិភ័យរយៈពេលវែងសម្រាប់តំបន់ហ្កាហ្សា ដោយសារគ្រាប់មិនទាន់ផ្ទុះ

2024/10/11 07:35:17 pm        140

នាយកអង្គការសហប្រជាជាតិទទួលបន្ទុកយុទ្ធភណ្ឌមិនទាន់ផ្ទុះពីជម្លោះប្រដាប់អាវុធ បានបង្ហាញការព្រួយបារម្ភអំពីអនាគតតំបន់ហ្កាហ្សាស្ទ្រីប។ លោកស្រី និយាយថា ទីភ្នាក់ងារ មិនអាចកំណត់គ្រឿងផ្ទុះបែបនេះបានទេ ហើយវាអាចមានផលវិបាក យូរអង្វែង។

លោកស្រី Ilene Cohn មកពីអង្គភាពសកម្មភាពកម្ចាត់មីនរបស់អង្គការសហប្រជាជាតិ ឬ UNMAS បាននិយាយទៅកាន់សារព័ត៌មាន NHK ក្នុងទីក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍ ថា អង្គភាពសកម្មភាពកម្ចាត់មីនរបស់អង្គការសហប្រជាជាតិ បានបន្តសកម្មភាពរបស់ខ្លួននៅតំបន់ហ្កាហ្សា សូម្បីតែបន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមឥស្លាមនិយមហាម៉ាស នៅក្នុងតំបន់ហ៊ុមព័ទ្ធកាលពីខែតុលា ឆ្នាំមុនក៏ដោយ។

ស្ថាប័នអង្គការសហប្រជាជាតិនិយាយថា ខ្លួនបានធ្វើការវាយតម្លៃពីគ្រោះថ្នាក់ដោយគ្រឿងផ្ទុះនៅជាង ១០០ទីតាំង និងបានផ្ញើសារជាអក្សរចំនួន១លានសារទៅកាន់អ្នករស់នៅក្នុងតំបន់ហ្កាហ្សា។

ស្ថាប័ននេះ និយាយថា ខ្លួនក៏បានបង្កើនការយល់ដឹងតាមរយៈការផ្សព្វផ្សាយតាមវិទ្យុ។ ប៉ុន្តែលោកស្រី Cohn បានប្រាប់ សារព័ត៌មាន NHK ថា «គួរឲ្យសោកស្តាយ វាពុំអាចទៅរួចនោះទេ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម យុទ្ធភណ្ឌមិនទាន់ផ្ទុះ មានច្រើនខ្លាំងនៅទូទាំងតំបន់ហ្កាហ្សា។

លោកស្រីនិយាយថា ការព្រួយបារម្ភរបស់លោកស្រី គឺសុវត្ថិភាពរបស់ជនស៊ីវិល និងបុគ្គលិកមនុស្សធម៌ ដែលត្រូវ «ធ្វើដំណើរក្នុងបរិយាកាសដែលមានគ្រោះថ្នាក់ខ្លាំង»។ វាមិនច្បាស់នោះទេថាតើ គ្រាប់យុទ្ធភណ្ឌ ដែលបានកប់ក្នុងគំនរបាក់បែកមានចំនួនប៉ុន្មាន។

លោកស្រី Cohn ក៏បានចង្អុលបង្ហាញថា ដោយពុំមានបទឈប់បាញ់ត្រូវបានមើលឃើញ វាមានការគាំទ្រពីអន្តរជាតិមិនគ្រប់គ្រាន់ឡើយ។ ពេលនេះយើងកំពុងធ្វើការក្នុងកម្រិតមួយតូចតួចបំផុត ដើម្បីព្យាយាមការពារការរងរបួសធ្ងន់ធ្ងរ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm