អភិបាលខេត្តឧត្តរមានជ័យ ចុះជួបប្រជាពលរដ្ឋនៅសង្កាត់អូរស្មាច់ ដែលកំពុងប្រឈមនិងការខ្វះខាតទឹកស្អាតប្រើប្រាស់

2024/10/11 08:55:25 pm        185

ឧត្តរមានជ័យ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១០តុលា ម្សិលមិញនេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋ នៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោងខេត្តឧត្តរមានជ័យ ដែលកំពុងប្រឈមនិងការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់មិនគ្រប់គ្រាន់ ដោយសារកត្តានៅតំបន់លើភ្នំ គ្មានប្រភពទឹកគ្រប់គ្រាន់ ។

ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ដោយកត្ដាស្ថានភាពភូមិសាស្ត្រ និងកំម្រិតទឹកភ្លៀង ពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់នោះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅលើតំបន់ភ្នំអូរស្មាច់ តែងតែ​ជួបបញ្ហា​និងប្រឈមការខ្វះទឹកស្អាត​ប្រើប្រាស់ ដូច្នេះហើយ​អាជ្ញាធរខេត្ត​សូមអំពាវនាវឲ្យប្រជាពលរដ្ឋ រស់នៅសង្កាត់អូរស្មាច់ទាំងអស់ ដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់​ប្រចាំថ្ងៃ​ មិនគ្រប់គ្រាន់ ត្រូវចេះប្រើប្រាស់​និង​ទុកដាក់​ប្រភពទឹក ដោយការសន្សំ​សំចៃ​ និងត្រៀមនៅសម្ភារសម្រាប់ដាក់ទឹកដូចជា ពាង ធុង ពីដុង ទាំងអស់គ្នាផងដែរ ។

ក្នុងការចុះពិនិត្យស្ថានភាពទឹកនៅពេលនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំ​ដល់នាំមន្ត្រី​ជំនាញ និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ត្រូវបន្ត​ចុះទៅពិនិត្យទីតាំង​កន្លែង​រៀបចំ អាង​ស្តុក​ទឹក​មួយកន្លែងនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ​ដែលនិងអាចស្ដុក ទឹកបានប្រហែលជាង ៨សែនម៉ែត្រគូប ​អាចផ្គត់ផ្គង់ ទៅដល់បងប្អូន​ប្រជាពលរដ្ឋបានចំនួន ២សង្កាត់ គឺសង្កាត់អូរស្មាច់ និងសង្កាត់កូនក្រៀល ដើម្បីត្រៀម​ផ្គត់ផ្គង់​បានទាំងរដូវប្រាំង និងរដូវវស្សា កុំឲ្យមានការ​ខ្វះខាត​បន្តទៀតផងដែរ ។

ជាមួយគ្នានោះដែរ​ឯកឧត្តមអភិបាលខេត្ត បានជំរុញបន្ថែមដល់មន្ត្រី​ជំនាញ​មន្ទីរធនធានទឹក និង​ឧតុនិយមខេត្ត និងក្រុមហ៊ុនផ្គត់ផ្គង់​​ទឹកស្អាត ត្រូវសហការគ្នាពន្លឿនៅការ​បិទទំនប់ ​និង ក្រុមហ៊ុន​ដាក់​ទុយោទឹកអោយឆាប់រហ័ស ​ដើម្បីផ្តល់​ជូនប្រជាពលរដ្ឋ​ ឲ្យបានឆាប់នៅពេលខាងមុខនេះ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm