មន្រ្តីធនាគារជាតិធ្វើការចែករំលែកការអភិវឌ្ឍន៍ឌីជីថល និងនិន្នាការរីកចម្រើនថ្មី​ក្នុងវិស័យធនាគារ

2024/10/11 09:48:22 pm        133

មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានធ្វើការចែករំលែក និងបទពិសោធន៍ លើការ​អភិវឌ្ឍន៍​ឌីជីថល និងនិន្នាការរីកចម្រើនក្នុង វិស័យធនាគារនៅកម្ពុជា ខណៈបច្ចុប្បន្នវិស័យនេះ បាននិង​កំពុងបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។

លោក អ៊ុក សារ៉ាត អគ្គនាយករងប្រតិបត្តិការ និងជាប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃធនាគារជាតិនៃកម្ពុជា នៅ ក្នុងវេទិកាធនាគារឆ្នាំ ២០២៤ និងការតាំងពិព័រណ៍ការងារ ដែលរៀបចំខេមអេដ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានលើកឡើងអំពី វិស័យធនាគារនៅកម្ពុជា ដែលបានបន្តរួមចំណែកបង្កើតភាពអំណោយផលដល់កំណើន តាមរយៈការអនុវត្តតួនាទីភារកិច្ច ក្នុងការរក្សា ស្ថិរភាពថ្លៃ ដែលគាំទ្រការវិនិយោគ និងប្រើប្រាស់ ការអភិវឌ្ឍប្រព័ន្ធទូទាត់ ដើម្បីសម្រួលនិងបង្កើនដល់ចរន្តសេដ្ឋកិច្ច និងការពង្រីក ប្រព័ន្ធធនាគារដ៏មានទំនុកចិត្តសម្រាប់វិនិយោគិន និងសាធារណជនផងដែរ។

ចំណែកទាក់ទិននិងបច្ចេកវិទ្យាឌីជីថលវិញ, លោកក៏បានលើកឡើងអំពីការខិតខំយកចិត្តទុក របស់ធនាគារជាតិនៃកម្ពុជា លើ អភិវឌ្ឍនូវប្រព័ន្ធបច្ចេកវិទ្យាជីឌីថល ព្រោះនៅក្នុងយុគសម័យថ្មីនេះ បច្ចេកវិទ្យាកំពុងដើរយ៉ាងលឿន ដែលតម្រូវឱ្យយើងត្រូវដើរឱ្យទាន់ នៃសម័យរីកច្រើននេះផងដែរ, ជាក់ស្តែងធនាគារជាតិនៃកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានអភិវឌ្ឍន៍នូវប្រព័ន្ធជាច្រើន ដូចជា ប្រព័ន្ធធនាគារអេឡិចត្រូនិក (OBS), ប្រព័ន្ធផាត់ទាត់ជាតិ (NCS) និងប្រព័ន្ធបាគងជាដើម ហើយថ្មីៗនេះធនាគារជាតិកម្ពុជា បានដាក់ឱ្យដំណើរ បាគងទេសចរ “Bakong Tourist App” ដើម្បីលើកកម្ពស់សេវាទូទាត់នៅកម្ពុជាឱ្យកាន់តែប្រសើរ។

ចំណែក និស្សិតខេមអេដ និងនិស្សិតមកពីបណ្តាសកលវិទ្យាល័យនានា បានលើកឡើងថា ចំពោះការរៀបចំវេទិកាលើវិស័យ ធនាគារ និងការតាំងពិព័រណ៍ការងារនេះ សម្រាប់ពួកគាត់នៅក្នុងការសិក្សា ពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រីកចំណេះដឹង និងការទទួលនូវបទពិសោធន៍ផ្សេងៗបន្ថែមក្រៅពីការសិក្សានៅក្នុងសាលា ជាពិសេសការទទួលនូវព័ត៌មានទាក់ទងការងារជាដើម ខណៈបច្ចុប្បន្នកម្ពុជាកំពុងមានការរីកចម្រើនលើវិស័យធនាគារ និងហិរញ្ញវត្ថុ និងការស្រូបយកការវិនិយោគជាបន្តបន្ទាប់ ដែលទាំង អស់នេះ នឹងមានត្រូវការការងារលើផ្នែកគណនេយ្យ សវនកម្ម និងជំនាញផ្សេងៗទៀតជាមិនខាន។

ជុំវិញការរៀបចំព្រឹត្តិការណ៍ខាងលើនេះ, លោក ខេស៊ី បាណេត ក៏បានបញ្ជាក់អំពីគោលជំហរក្នុងការរៀបចំ គឺមានទិសដៅជំរុញឱ្យ និស្សិតទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម ដែលបាននិងកំពុងអនុវត្តនៅតាមស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក៏ដូចជានៅតាម បណ្តាក្រុមហ៊ុន-សហគ្រាសនានា សម្រាប់ជាធាតុចូល និងស្វែងយល់បន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យស្របតាមទីផ្សារការងារបច្ចុប្បន្ន៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm