ការនាំចេញផលិតផលកសិកម្មនឹងបន្តកើនឡើងកាន់តែខ្លាំង គាំទ្រដល់កំណើនការនាំចេញ​ទំនិញកម្ពុជា

2024/10/11 10:02:33 pm        230

កម្ពុជានាំចេញផលិតផលចេញពីវិស័យកសិកម្ម កំពុងមាននិន្នាការកើនឡើង ហើយវិស័យនេះនឹង​អាចមានសក្តានុពលកាន់តែ ខ្លាំងថែមទៀត ដែលនឹងជួយគាំទ្រដល់កំណើន នៃការនាំចេញ​ទំនិញ​សរុបក្នុងស្រុក។

បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាអ្នកជំនាញផ្នែកកសិកម្ម លើកឡើង​ក្នុងកិច្ច​សម្ភាសន៍ជាមួយ BTV ស្តីពីការអភិវឌ្ឍ និងការនាំចេញកសិផលពីវិស័យកសិកម្មកម្ពុជា នេះថា ទាក់ទិនវិស័យកសិកម្ម ឃើញថា បន្ទាប់ពីការផ្ទុះជំងឺកូវីដ -១៩ និងការផ្ទុះនៃសង្គ្រាមរុស្សី-អ៊ុយក្រែន, វិស័យនេះបានប្រែរូបរាងជាច្រើន ទាំងនៅក្នុងការដាំដុះ និងខ្សែច្រវាក់ផ្គត់ផ្គង់ ព្រោះនៅ ពេលមានវិបត្តិ ប្រទេសនីមួយៗបានផ្តាច់ទំនាក់ទំនង ហើយបានខិតខំអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីផ្គត់ផ្គង់ស្បៀងនៅក្នុងប្រទេស រៀងៗខ្លួន ខណៈដែលការដឹកជញ្ជូនក៏ឡើងថ្លៃ និងការផ្គត់ផ្គង់ក៏មានការដាច់ចង្វាក់ផលិតកម្មជាដើម។

លោកបណ្ឌិត បន្តថា ស្របពេលជួបវិបត្តិនេះ វិស័យកសិកម្មនៅកម្ពុជា មានការធ្លាក់ចុះបន្តិចបន្ទួច តែមកដល់បច្ចុប្បន្នកំលាំង ផលិតរបស់យើងបានងើបឡើងវិញដ៏ដែល ក្នុងនោះអ្វីដែលប្រទេសកម្ពុជានាំចេញមានកំណើននេះ ព្រោះកម្ពុជាផលិតស្បៀងបាន ច្រើន ក្រោយពីតម្រូវផ្គត់ផ្គង់ក្នុងស្រុក។ បញ្ហានេះ លោកបណ្ឌិតរំពឹងថា កម្ពុជានឹងនាំចេញផលិតផលពីវិស័យកសិកម្មកាន់តែច្រើន ថែមទៀត ខណៈរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ដែលដឹកនាំដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, សម្តេចបាន លើកទឹកចិត្តដល់វិស័យនេះយ៉ាងខ្លាំង។

ទាក់ទងការទទួលបានឥណទានវិញ, ថ្មីៗនេះ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងឱ្យដឹងថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ចំពោះការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃើញថា ការផ្តល់ឥណទានទៅ លើវិស័យអចលនទ្រព្យ និងសំណង់, ការផ្តល់កម្ចីផ្ទាល់ខ្លួន, និងផ្នែកសណ្ឋាគារ និងភោជនីយដ្ឋានបានធ្លាក់ចុះ ចំពោះឥណទានមិន ដំណើរការលើស ៣០ថ្ងៃ ដោយមានទំហំធំ ខណៈដែលការផ្តល់ឥណទានទៅលើវិស័យកសិកម្ម មានឥណទានមិនដំណើរទាប ដែល បញ្ហានេះ បានបង្ហាញឱ្យឃើញនៃការរីកលូតលាស់នៅក្នុងវិស័យកសិកម្ម។

សូមបញ្ជាក់ថា កម្ពុជាបាននាំចេញកសិផលទៅទីផ្សារក្រៅប្រទេស បើតាមរបាយការណ៍ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៤ កម្ពុជានាំចេញមានបរិមាណសរុបជាង ៦,១ លានតោន កើនឡើងប្រមាណជាង ៥៧% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ គិតជាទឹកប្រាក់មានទំហំទឹកប្រមាណជាង ២ ៨០០ លានដុល្លារអាមេរិក ដែលគាំទ្រកំណើននៃការនាំចេញរួមមាន៖ ស្រូវ អង្ករ ដំឡូងមីស្រស់ ម្សៅ ដំឡូង គ្រាប់ស្វាយចន្ទី ពោត ផ្លែមៀន ផ្លែស្វាយ និងម្រេច៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        71
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        164
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm