ធនាគារជាតិកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ ត្រួតពិនិត្យ ដើម្បីការប្រកួតប្រជែង​ក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ

2024/10/11 10:25:42 pm        550

ធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ដើម្បី​ធានា​ឱ្យ​បាននូវការប្រកួតប្រជែង ដោយស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរ​ដល់​អ្នក​ប្រើប្រាស់​សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារ ប្រកបដោយចីរភាព និងការអភិវឌ្ឍ។

ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លើកឡើង​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយស្តីពី “វិស័យមី ក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅខេត្តកែប ថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២៤ នេះថា ជាច្រើនទស្សវត្សរ៍កន្លងទៅ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាន​បង្ហាញ​ពី​ការ​វិវត្ត​និង​រីក​ចម្រើនយ៉ាងខ្លាំង ហើយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួ​មចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម កម្ពុជា ជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ កាត់បន្ថយ​វិសមភាព​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។ វិស័យនេះបានបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកបដោយនិរន្តរភាព និងទំនុកចិត្ត ព្រម​ទាំង​បាន បន្តអភិវឌ្ឍសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញ​តម្រូវ​ការ​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព មានកិច្ចការពារ និងបរិយាបន្ន ជាពិសេសសម្រាប់ ប្រជាពលរដ្ឋនៅតាមសហគមន៍ ដែល​ពុំ​មាន​ប្រតិបត្តិការធនាគារទៅដល់។

ឯកឧត្តម បន្តថា ទោះបីយ៉ាងនេះក្តី វិស័យនេះក៏កំពុងទទួលរង​នូវ​ការ​ចោទ​ប្រកាន់​មិនមាន​មូល​ដ្ឋាន​ជាក់​លាក់ និងការព្រួយ បារម្ភពីអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការ​បញ្ចេញ​ឥណទាន​ហួស​ពីតម្រូវការ ដែលជាកត្តាជំរុញឱ្យគ្រួសារក្រីក្រជាប់ បំណុល លើសលប់ ការអ​នុវ​ត្ត​សកម្មភាពប្រមូលបំណុល ដែលមានលក្ខណៈគំរាមកំហែង និងការបង្ខំឱ្យគ្រួសារក្រីក្រ កាត់​បន្ថយ​របបអាហារ ឬលក់ដីធ្លី ការធ្វើចំណាកស្រុកខុសច្បាប់ ការបោះបង់ការសិក្សា និងការជិះ​ជាន់​លើ​ពលកម្មកុមារជាដើម។ បញ្ហាចម្បងៗដែលជាដើម ហេតុនៃការចោទ​ប្រកាន់​ទាំង​នេះ​រួម​មាន​៖ ការផ្តល់កម្ចី និងសកម្មភាពបញ្ចាំខុសច្បាប់ ចំណេះដឹងផ្នែក ហិរញ្ញវត្ថុនៅមានកម្រិតទាប ការ​ឆកល្វែងក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ កម្សោយនៃដំណើរការវាយតម្លៃ ក្នុងការ​ផ្តល់​ឥណទាន ការផ្តល់ឥណទានដោយផ្តោតតែលើទ្រព្យបញ្ចាំ ការគិតកម្រៃសេវា និងការ​ពិន័យ​ផ្សេង​ៗ​ក្នុង​កម្រិតខ្ពស់ជាដើម។ ជុំវិញបញ្ហានេះធនាគារជាតិនៃកម្ពុជា តែងតែយក ចិត្តទុកដាក់ ក្នុងការ​ដោះស្រា​យ​បញ្ហាប្រឈមនានា ដែលមានក្នុងប្រព័ន្ធ ធនាគារប្រកបដោយភាពទទួលខុសត្រូវ ។

ចំពោះវិស័យមីក្រូហិរញ្ញវិញ, លោកជំទាវ ឌិត នីតា ប្រធានក្រុម​ប្រឹក្សា​ភិបាល​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា លើកឡើងឱ្យដឹងថា វិស័យមីក្រូហិរញ្ញនៅកម្ពុជា នៅតែបន្តរក្សាបានកំណើន និង​ស្ថិរភាព តាមរយៈការផ្តល់សេវាកម្មប្រកបដោយបរិយាបន្ន ជាមួយស្មារតី ទទួលខុសត្រូវខ្ពស់ និង​កិច្ចការពារអតិថិជន ស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ គិត​ត្រឹម​ត្រីមាស ទីពីរក្នុងឆ្នាំ២០២៤ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្តល់ទុនជូនប្រជាជនកម្ពុជា ចំនួនប្រមាណ ១,៥៥លាននាក់ ក្នុងនោះ៥៤% ជាស្ត្រី និងមានសមតុល្យ​ឥណទានស​រុប​ប្រមាណ ៥,១ ពាន់លានដុល្លារអាមេរិក ព្រមទាំងអតិថិជនប្រាក់បញ្ញើសរុបចំនួនជាង ២ លាននាក់ និងមានប្រាក់បញ្ញើសរុបជាង ២,២ ពាន់លានដុល្លារអាមេរិក និងបណ្តាញ​ការិយាល័យ​ជាង ៩០០ កន្លែង ដែលមានបុគ្គលិកបម្រើសេវា កម្មសរុបប្រមាណជាង ២១ ពាន់នាក់ នៅ​ទូទាំង​២៥​រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        208
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm