ចិនបដិសេធការប្រកួតប្រជែងជាមួយអាមេរិក ដោយនិយាយថា «មិនមែនជាអ្វីដែលពិភពលោកចង់ឃើញទេ»

2024/10/11 11:21:02 pm        44


ក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់ ដែលថា ខ្លួនមើលឃើញសហរដ្ឋអាមេរិកជាមហាអំណាចធ្លាក់ឥទ្ធិពល ដោយអះអាងថា ខ្លួនមិនបានមើលឃើញខ្លួនឯងស្ថិតនៅក្នុងការប្រកួតប្រជែងដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកនោះទេ ហើយបានបញ្ជាក់ថា នេះមិនមែនជាអ្វីដែលពិភពលោកចង់ឃើញឡើយ។

ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែតុលា) អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning (ម៉ៅ នីង) បាននិយាយថា ជម្លោះណាមួយ រវាងមហាអំណាចពិភពលោកទាំង២ និងការចោទប្រកាន់ដែលថា ចិនមើលឃើញសហរដ្ឋអាមេរិកកំពុងធ្លាក់ចុះឥទ្ធិពលនោះ គឺចេញមកពី «ការខ្វះទំនុកចិត្តផ្ទាល់ខ្លួន» ក្នុងចំណោមមន្ត្រីសហរដ្ឋអាមេរិក។

លោកស្រី Mao បានបន្តថា៖ «ឥឡូវនេះ ជាថ្មីម្តងទៀត យើងឮការកត់សម្គាល់ ដែលត្រូវបានប្រើប្រាស់យ៉ាងជោគជាំនៅក្នុងសម័យសង្រ្គាមត្រជាក់ និងនៅក្នុងក្រុមមនុស្សចង់គ្រប់គ្រងលោកមានចិត្តគំនិតយកចំណេញតែខ្លួនឯង និងតាមបែបអាមេរិក ដែលត្រូវបានបង្កើតឡើងយ៉ាងច្បាស់ ដើម្បីឃោសនារឿងមិនពិតផ្សេងទៀត អំពី «ការគំរាមកំហែងរបស់ចិន» និងការប្រកួតប្រជែង ក្នុងប្រទេសធំៗ ដើម្បីយកជាលេសទប់ស្កាត់ និងដាក់គំនាបលើប្រទេសចិន»។

លោកស្រី Ma បានសង្កត់ធ្ងន់ថា៖ «គោលដៅអភិវឌ្ឍន៍របស់ប្រទេសចិន គឺដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជនចិនជាង ១,៤ពាន់លាននាក់។ យើងមិនមានចេតនាយកឈ្នះអ្នកណាម្នាក់ ឬទៅជំនួស ឬប្រជែងជាមួយអ្នកណាម្នាក់នោះឡើយ។ ប្រទេសចិនរីករាយដែលបានឃើញការអភិវឌ្ឍ និងភាពរីកចម្រើន នៅសហរដ្ឋអាមេរិក។ ខ្ញុំបារម្ភថា វាជាការអស់ជំនឿចិត្ត ដែលបុគ្គលខ្លះ នៅអាមេរិក និយាយដដែលៗ ដែលថា ប្រទេសចិនគិតថា សហរដ្ឋអាមេរិកធ្លាក់ចុះឥទ្ធិពលនោះ។ ចិនមិនប្រជែងជាមួយអាមេរិកទេ ហើយយើងក៏សង្ឃឹមថា អាមេរិកនឹងមិនប្រជែងជាមួយចិនដូចគ្នាដែរ។ ប្រជាជនចិននឹងដឹងច្បាស់ពីការធ្វើឲ្យមានភាពរស់រវើកដ៏អស្ចារ្យរបស់ជាតិ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        16
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm