មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៥ និងថែទាំវេជ្ជសាស្ត្រលើកទី៣

2024/10/12 12:00:59 am        94

ភ្នំពេញ ៖ មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៥ និងថែទាំវេជ្ជសាស្ត្រលើកទី៣ ក្រោមប្រធានបទ" ការចូលរួមប្រកបដោយនវានុវត្តន៍ ដើម្បីគុណភាពសុខាភិបាល" រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២៤។

​លោកសាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង សូមស្វាគមន៍យ៉ាងពិសេសចំពោះវាគ្មិនកិត្តិយស និងអ្នកជំនាញថែទាំសុខភាព មកពីក្នុង និងក្រៅប្រទេស ដែលបានចូលរួមជាមួយយើង ដើម្បីចែករំលែកនូវចំណេះដឹង គំនិតច្នៃប្រឌិត ការ ស្រាវជ្រាវ និងបទពិសោធន៍ មកសិក្ខាកាមទាំងអស់។ ជឿជាក់ថា ក្នុងរយៈពេល ០២ថ្ងៃខាងមុខ នេះ យើងទាំងអស់គ្នានឹងមានការបំផុសគំនិត និងបទពិសោធន៍ ហើយយកអ្វីដែលយើងបានរៀន នៅទីនេះ ទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃរបស់យើង ដើម្បីភាពប្រសើរឡើងនៃការព្យាបាល និង ការថែទាំសុខភាពជូនអ្នកជំងឺ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងថា ទិវានេះ ជាឱកាសដ៏សំខាន់មួយសម្រាប់យើងទាំងអស់គ្នាបានជួបជុំគ្នាក្នុងនាមជាមន្ត្រីសុខាភិបាល ក៏ដូចជាអ្នកជំនាញ ថែទាំសុខភាព ដើម្បីចែករំលែកចំណេះដឹង និងស្វែងរកការច្នៃប្រឌិតដែលនឹងលើកកម្ពស់គុណភាពនៃការថែទាំ ដែលយើងផ្តល់ដល់អ្នកជំងឺរបស់យើង។ ក្នុងនាមជាក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក យើងស្ថិតនៅជួរមុខនៃការផ្តល់សេវាថែទាំសុខភាព។ ការងាររបស់យើងបង្ហាញពីបទពិសោធន៍ និងលទ្ធផលរបស់អ្នកជំងឺដែលពឹងផ្អែកលើយើង ដោយតាមរយៈការសហការ

គ្នា ការចូលរួម និងការច្នៃប្រឌិត ដែលយើងបានផ្តល់ទៅអោយពួកគាត់តាមស្តង់ដារនៃការព្យាបាល និងការថែទាំ។ ហើយក៏ជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខភាពអ្នកជំងឺ តាមរយៈការអនុវត្តផ្ទាល់របស់យើង បច្ចេកទេសវះកាត់ទំនើប និងការថែទាំ។

លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ថ្ងៃនេះ យើងមានសំណាងដែលមានអ្នកជំនាញសុខាភិបាល ទាំងក្នុងនិងក្រៅប្រទេស ដែលនឹងចែក រំលែកនូវចំណេះដឹង ការស្រាវជ្រាវ និងបទពិសោធន៍ផ្ទាល់របស់ពួកគាត់។ ទិវាវេជ្ជសាស្ត្រនេះនឹងមិនត្រឹមតែ ពង្រីកការយល់ដឹងរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានវិធីសាស្ត្រ និងដំណោះស្រាយថ្មីៗចំពោះ បញ្ហាប្រឈមដែលយើងជួបប្រទះនៅក្នុងទិដ្ឋភាពថែទាំសុខភាពដែលកំពុងវិវឌ្ឍជាបន្តបន្ទាប់។ សូមឱ្យយើងទាំង អស់គ្នាប្រើប្រាស់ពេលវេលានេះដើម្បីចូលរួមយ៉ាងពេញលេញ សួរសំណួរ ផ្តល់មតិយោបល់ និងជំរុញកម្មវិធីឱ្យ ដំណើរការយ៉ាងរលូនចាប់តាំងពីការចាប់ផ្តើម រហូតបញ្ចប់។ យើងរួមគ្នាដើម្បីរុញច្រានការផ្តល់សេវា ព្យាបាល និងថែទាំសុខភាពឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយធានាថាអ្នក ជំងឺគ្រប់រូបនឹងទទួលបានស្តង់ដារខ្ពស់បំផុតនៃការព្យាបាល និងការថែទាំ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        192
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm