អគ្គិសនី​កម្ពុ​ជា​មាន​សុវត្ថិភាព ខណៈ​សូល​ទី​ឡូ​ប្រឈម​កាត់​ចេញ​ក្រោយ​ប្រកួត​ស្មើគ្នា ២-២

2021/10/08 10:22:20 am        109

​បាល់ទាត់​៖ ក្រុម​អគ្គិសនី​កម្ពុជាបាន​ធានា​កៅអី​សុវត្ថិភាព​ពី​ការ​កាត់​ចេញពី​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២២ ហើយ បន្ទាប់ពី​ប្រកួត​ស្មើ​ក្រុម​ភ្ញៀវ​សូល​ទី​ឡូ​អង្គរ ២-២ កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ហើយ​ការ​ចែក​គ្នា ១​ពិន្ទុ​ម្នាក់​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប សូល​ទី​ឡូ​អង្គរប្រឈម​នឹង​ការ​របូត​ឱកាស​លេង​លី​គ​កំពូល​កម្ពុជានា​រដូវ​កាល​ក្រោយ​កាន់​តែ​ខ្លាំង។​

​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​១៤ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​នេះ ក្រុម​ម្ចាស់ផ្ទះបាន​បើក​ការ​នាំមុខ​ក្រុម​ភ្ញៀវ ១​គ្រាប់​មុនតាំងពី ៥៧​វិនាទី​ដំបូងពី​ការ​ស៊ុត​របស់​កីឡាករ សា​ទី មុន​ក្រុម​សូល​ទី​ឡូ​អង្គរវាយបក​នាំមុខ ២-១ វិញដោយ​កីឡាករ Takeo Miyazaki នៅ​នាទី​៣៦ និង​កីឡាករ មិត្ត សា​ម៉ើ​យ នៅ​នាទី​៦២។ ប៉ុន្ដែ​នៅ​នាទី​៦៥ កីឡាករ សា ទី បាន​វាយបក​គ្រាប់​តាម​ស្មើ ២-២ ភ្លាមៗ ហើយ​លទ្ធផល​នេះក៏បាន​រក្សា​ដល់​ចប់​ការប្រកួត។​ ​តាមរយៈ​លទ្ធផល​នេះបានធ្វើ​ឲ្យ​ក្រុម​អគ្គិសនី​កម្ពុជាបន្ដ​ឈរ​លេខ​រៀង​ទី​១១ មាន ១២​ពិន្ទុ និង​សល់ ១​ប្រកួត​ក្នុង​ដៃ ខណៈ​ក្រុម​សូល​ទី​ឡូ​អង្គរបន្ដ​ឈរ​បាត​តារាង​លេខ​រៀង​ទី​១៣ មាន ៦​ពិន្ទុ និង​សល់ ២​ប្រកួត​ទៀត។ តែបើ​គិត​ពិន្ទុ​បច្ចុប្បន្នទោះបី​សូល​ទី​ឡូ​អង្គរ​ឈ្នះ ២​ប្រកួត​ចុងក្រោយ ក៏​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​នេះនៅតែ​ចាញ់​ប្រៀប​អគ្គិសនី​កម្ពុជា​ដដែល ព្រោះ​ផ្អែកលើ​ប្រវត្តិ​ជួបគ្នា​កាលពី​ជើង​ទី​១ អគ្គិសនី​កម្ពុជាបាន​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ១-០។​

​ដូច្នេះ​បេក្ខភាព​កំពុង​ប្រឈម​នឹង​ការ​កាត់ចេញ​ពេលនេះនៅសល់ ២​ក្រុម​ប៉ុណ្ណោះរួមមាន​ខេត្តព្រៃវែង និង​សូល​ទី​ឡូ​អង្គរ។ បច្ចុប្បន្ន​ព្រៃវែង កំពុង​ឈរ​លេខ​១២ និង​មាន ១០​ពិន្ទុមានប្រៀប​ជាង​សូល​ទី​ឡូ​អង្គរ ៤​ពិន្ទុ ខណៈ​នៅសល់ ១​ប្រកួត​ក្នុង​ដៃ។ ប្រសិនបើ​ខេត្តព្រៃវែងឈ្នះ​ការប្រកួត​ចុងក្រោយ​របស់ខ្លួន បេក្ខភាព​ត្រូវ​កាត់ចេញ​នា​រដូវ​កាល​ក្រោយនឹង​ធ្លាក់​ទៅ​ក្រុម​សូល​ទី​ឡូ​អង្គរ ដោយ​ស្វ័យប្រវត្តិ​តែម្ដង។ តែបើ​ព្រៃវែង​ចាញ់​វិញ លុះត្រា​សូល​ទី​ឡូ​អង្គរ​ឈ្នះ ២​ប្រកួត​ចុងក្រោយ​របស់ខ្លួន ទើប​ពួកគេ​អាច​គេច​ផុតពី​ការ​កាត់ចេញ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm