អ៊ីរ៉ង់ ថ្កោលទោសឧក្រិដ្ឋកម្មសង្គ្រាមអ៊ីស្រាអែល ចំពោះការកំណត់គោលដៅលើមន្ទីរពេទ្យ នៅព្រំដែន លីបង់

2024/10/12 12:53:11 am        89

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានហៅការវាយប្រហារតាមអាកាសរបស់របបអ៊ីស្រាអែល នៅមន្ទីរពេទ្យរបស់សង្គមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ នៅព្រំដែននៃប្រទេសស៊ីរី-លីបង់ថា ជាឧក្រិដ្ឋកម្មសង្រ្គាម ហើយបានថ្កោលទោសការវាយប្រហារនេះ នៅក្នុងពាក្យសម្តីធ្ងន់ៗបំផុត។

លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសនៃសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់របបជ្វីហ្វ ទៅលើមន្ទីរពេទ្យបណ្តោះអាសន្នរបស់សង្គមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ នៅព្រំដែននៃប្រទេសលីបង់ និងស៊ីរី។

កាលពីថ្ងៃព្រហស្បតិ៍ យន្តហោះចម្បាំងរបស់របបអ៊ីស្រាអែល បានកំណត់គោលដៅលើមន្ទីរពេទ្យបណ្តោះអាសន្នមួយរបស់សង្គមអឌ្ឍចន្ទក្រហម នៅតាមព្រំដែនរវាងប្រទេសលីបង់ និងស៊ីរី ដែលអ៊ីរ៉ង់បានបង្កើតឡើងនៅដើមខែនេះ។

លោក Baghaei បានពណ៌នាអំពីការវាយប្រហាររបស់អ៊ីស្រាអែលថា ជាឧទាហរណ៍ច្បាស់លាស់នៃឧក្រិដ្ឋកម្មសង្រ្គាម ហើយបានលើកឡើងពីការហាមឃាត់ចំពោះកំណត់គោលដៅទៅលើមន្ទីរពេទ្យ ស្របតាមច្បាប់ និងបទប្បញ្ញត្តិមនុស្សធម៌អន្តរជាតិសំខាន់ៗទាំងអស់។

លោក Baghaei បាននិយាយថា៖«ការវាយប្រហារម្តងហើយម្តងទៀតដោយរបបនេះប្រឆាំងនឹងមន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅហ្គាហ្សា លីបង់ និងស៊ីរី គឺជាសញ្ញាច្បាស់លាស់នៃការបះបោររបស់របបជ្វីហ្វ ប្រឆាំងនឹងបទដ្ឋាន និងស្តង់ដាអន្តរជាតិទាំងអស់» ដោយសង្កត់ធ្ងន់ទៅលើតម្រូវការចាំបាច់ឲ្យមានប្រតិ   កម្មនិងការឆ្លើយតបយ៉ាងច្បាស់ ពីគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិពាក់ព័ន្ធដទៃទៀត។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        48
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm