កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់នូវនិយាមប្រតិបត្តិសម្រាប់ អ្នកប្រកបវិជ្ជាជីវៈ វេជ្ជសាស្ត្រ

2024/10/12 02:16:39 am        63

ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវនិយាមប្រតិបត្តិសម្រាប់ អ្នកប្រកបវិជ្ជាជីវៈ វេជ្ជសាស្ត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំដោយគណៈគ្រូពេទ្យកម្ពុជា ក្នុងគោលបំណងកំណត់ថាអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តនៅកម្ពុជាទាំងអស់ ត្រូវតែប្រតិបត្តិការងារដោយគុណធម៌ស្របតាមអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ, នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងសុខាភិបាល បានរៀបចំផែនការ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាលឱ្យកាន់តែរឹងមាំ កាន់តែមានភាពធន់ក្នុងការឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងព្រឹត្តិការណ៍គ្រោះអាសន្នសុខភាពសាធារណៈគ្រប់ទម្រង់ ឆ្ពោះទៅការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាល ការពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីសម្រេចចក្ខុវិស័យនៃការបន្តអភិវឌ្ឍវិស័យសុខាភិបាលសំដៅ ”ធានាឱ្យប្រជាពលរដ្ឋគ្រប់រូប រស់នៅមានសុវត្ថិភាព សុខភាព និងសុខុមាលភាពល្អប្រកបដោយបរិយាបន្ន”។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យគណៈគ្រូពេទ្យកម្ពុជា ត្រូវផ្តួចផ្តើម និងចូលរួមក្នុងការចងក្រង ពិនិត្យឡើងវិញ និងអនុម័តលើលិខិតបទដ្ឋានគតិយុត្តនានា ដូចជា៖ ក្រមសីលធម៌ ក្របខ័ណ្ឌសមត្ថភាពស្នូល និយាមប្រតិបត្តិ និងលក្ខខណ្ឌតម្រូវសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត។ ដែនកំណត់វិជ្ជាជីវៈ គឺជាបណ្តានីតិវិធី សកម្មភាព និងបែបបទ ដែលអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត ដែលអនុញ្ញាតឱ្យអនុវត្តក្នុងអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពរបស់អ្នកជំងឺ/អតិថិជន។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះណែនាំដល់គណៈគ្រូពេទ្យខិតខំពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល តាមរយៈ៖

- ធ្វើបច្ចុប្បន្នភាពបុគ្គលទាំងឡាយដែលកំពុងផ្តល់សេវាវេជ្ជសាស្រ្តនៅកម្ពុជា និងជំរុញការចុះឈ្មោះក្នុងបញ្ជីគណៈគ្រូពេទ្យ និងធានាថាអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តទាំងអស់មានសុពលភាព។

- ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តខិតខំពង្រឹងជំនាញ និងចំណេះដឹងរបស់ខ្លួនជាប្រចាំ។

- គោរពឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តឱ្យបានពេញលេញប្រកបដោយការទទួលខុសត្រូវខ្ពស់នូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

- ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈដែលមានចែងក្នុងអនុក្រឹត្យស្តីពីក្រមសីលធម៌គ្រូពេទ្យ ដើម្បីសុវត្ថិភាពរបស់អ្នកជំងឺ និងផលប្រយោជន៍របស់សាធារណៈជន ក៏ដូចជាដើម្បីការពារកិត្តិយស និងកិត្យានុភាពរបស់គណៈគ្រូពេទ្យ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm