ក្នុងកិច្ចប្រជុំអាស៊ាននៅឡាវសម្តេចធិបតី៖ កម្ពុជាប្រកាន់ជំហរដដែលទាក់ទងនឹងឧបទ្វីបកូរ៉េ មជ្ឈិមបូព៌ា​ និងសមុទ្រចិនខាងត្បូង

2024/10/12 04:45:56 pm        308

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បានថ្លែងថា នៅក្នុងសុន្ទរកថា គន្លឹះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន​លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ​ដែលឡាវធ្វើជាម្ចាស់ផ្ទះនោះ​ បានលើកឡើងថា កម្ពុជានៅតែប្រកាន់ជំហរ ដដែលជាដដែលចំពោះបញ្ហាឧបទ្វីបកូរ៉េ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហា​មជ្ឈិមបូព៌ា និងគោលនយោបាយ ចិនតែមួយ។

ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន​ ក្នុង​សន្និសីទ​សារព័ត៌មាន ​នៅព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ ​ស្តីពីលទ្ធផល​នៃការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤៤ និង៤៥ និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត​របស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជាណា​ចក្រ​កម្ពុជា​នៅប្រទេសឡាវ នាយប់ថ្ងៃទី១១ ​ខៃតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា​ បញ្ហា​ទាំងអស់​ដែលបានរៀបរាប់មកខាងលើនេះពុំមែន​កើត​ឡើង​ម្សិលមិញ ឬ​អាទិត្យ​មុន​នោះទេ​ ពោលគឺវាបាន​អូសបន្លាយ​អស់រយៈពេលជាច្រើន​ទសវត្សន៍​មកហើយ ហើយបញ្ហាធំៗ​ទាំងអស់នេះ​ក៏មិនងាយស្រួល​ក្នុងការរកដំណោះស្រាយបានដែរ។ តែយ៉ាងណា​ក៏ដោយ​កម្ពុជា​នៅតែប្រកាន់ជំហរយ៉ាងច្បាស់លាស់​ដោយ​ឥត​ងាករេ​របស់​ខ្លួនដដែល ដោយ​អំពាវនាវឲ្យភាគីពាក់ព័ន្ធរកដំណោះស្រាយគ្នា​ដោយសន្តិវិធី ប្រកបដោយសន្តិភាព និង​ស្ថិរភាព។

ដោយឡែកចំ​ពោះប​ញ្ហារវាង​កោះតៃវ៉ាន់ និងប្រទេស​ចិនវិញ ​ត្រូវ​បាន​ឯកឧត្តម ​តាន់ ​ហ្សង់ហ្វ្រង់ស័រ បាន​ប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ​កម្ពុជា​ប្រកាន់​ជំហរដដែល ​ពោលគឺទទួលស្គាល់ចិន​ប្រជាមានិតថា ​ជាអ្នកតំណាងផ្តាច់​មុខតែមួយ ​ខណៈកម្ពុជា​ ចាត់ទុកថា​ កោះតៃវ៉ាន់​ជាផ្នែកមួយ​នៃ​ដែនដី​ប្រទេសចិន ​ហើយបញ្ហានៅ​កោះតៃវ៉ាន់​នេះ​ទៀតសោត​គឺជា បញ្ហាផ្ទៃក្នុងរបស់ប្រទេសចិន​តែប៉ុណ្ណោះ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        81
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm