ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញអាជ្ញាធរខេត្តរតនគិរី រកដីទំនេរសម្រាប់ចែកកងកម្លាំង

2024/10/12 05:39:49 pm        319

រតនគិរី៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញទៅដល់អភិបាលខេត្តរតនគិរី រកមើលដីដែលទំនេរ និងធ្វើបញ្ជីឲ្យបានច្បាស់លាស់ ចំពោះកងកម្លាំងដែលពុំទាន់មានដីសម្រាប់រស់នៅសមរម្យ ដើម្បីចែកជូនដល់ពួកគាត់ សម្រាប់សង់ផ្ទះនិងធ្វើកសិកម្មជាដើម ។

ក្នុងកិច្ចប្រជុំ ជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តរតនគិរី កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងរៀបចំដែនដីកំពុងអនុវត្តន៍​នូវ​គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ដែលមានជាការបែងចែក​ដីជូនប្រជាពលរដ្ឋដែលគ្មានដី ឬមានជីវភាពក្រីក្រ ក៏ដូចជាការកសាងនូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​នានាជាដើម ។

ឯកឧត្តមបន្តថា ទន្ទឹមនេះ សូមរដ្ឋបាលខេត្តរតនគិរី ពិនិត្យមើលនូវកងកម្លាំងដែលមានជីវភាព​លំបាកជួយរកដីសម្បទានសង្គមកិច្ចជូនដល់ពួកគាត់ ខណៈក្នុងដំណើរមកខេត្តភូមិភាគឦសាន្តនេះ ក៏បានចុះពិនិត្យមើលពីតំបន់ ដែលទទួលបានគម្រោង LASED ក៏បានមើលឃើញពីការរីក​ចម្រើន​ច្រើន​របស់ពលរដ្ឋទទួលផលផងដែរ ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់រដ្ឋបាលខេត្ត អាជ្ញាធរដែនដី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវសហការល្អជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នាពេលឆាប់ៗខាងមុខនេះ ហើយក៏ត្រូវរួមគ្នា​រៀបចំ​ការអភិវឌ្ឍខេត្តរតនគីរីបន្ថែមទៀត ​ឱ្យកាន់តែមានភាពទាក់ទាញ រៀបចំទីក្រុងទីប្រជុំជន​ឱ្យបានល្អ ​និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅ​មួយថ្ងៃ និងជំរុញបន្ថែមទៀត ដល់ការដាំដុះដំណាំផ្សេងៗ​ ឲ្យបានកាន់តែច្រើន ព្រោះខេត្តនៅតំបន់​ភូមិភាគឦសាន្តនេះ កំពុងមានសក្ដានុពលខ្លាំងណាស់ ពាក់ព័ន្ធនឹងវិស័យកសិកម្មនេះ ។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានប្រសាសន៍ថា ខេត្តរតនគិរី ការចុះបញ្ជីដីធ្លី​លក្ខណៈប្រព័ន្ធ និងបានចេញបណ្ណសរុបចំនួន ១០១ភូមិ បានចេញបណ្ណចំនួនជាង ៣ម៉ឺន ៣ពាន់បណ្ណ និងកំពុងបិទផ្សាយ និងត្រៀមចែកបណ្ណជូនប្រជាពលរដ្ឋបន្ត នៅតាម​បណ្ដាស្រុកមួយចំនួន ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់ការងារវាស់វែងដីធ្លីនេះ ក្នុងភូមិសាស្ត្រខេត្តរតនគិរី ហាក់មានភាពលំបាក និងមានឧបសគ្គច្រើន ​ព្រោះស្ថានដីមានលក្ខណៈជម្រាលភ្នំ ជាពិសេស​នៅក្នុងរដូវវស្សា ដែលមានភាពរអិល និងពិបាកសរសេរឈ្មោះជនជាតិដើមភាគតិច តែយ៉ាង​ណាក្រុមការងារមន្ត្រីសុរិយោដី ​និងយុវជនស្ម័គ្រចិត្តនៅតែបន្តប្រឹងប្រែងវាស់វែង និងចុះបញ្ជី​ជូនប្រជាពលរដ្ឋ ៕អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        143
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm