AFC Asian Cup៖ កម្ពុជា​ប៉ះ​កោះ​ហ្គាំ​ស្អែក​នេះ​ក្រោយ​ហាត់​បាន ៣​ថ្ងៃ​នៅ​បា​រ៉ែ​ន​

2021/10/08 10:50:30 am        769

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ធ្វើ​ការប្រកួត​ជើង​ទី​១ នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់​ទាត់​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup China 2023 Qualifiers (Play-Off) ជាមួយ​ក្រុម​កោះ​ហ្គាំ​នា​រាត្រី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២១ ស្អែក​នេះ​នៅ​កីឡដ្ឋាន Khalifa Sport City ប្រទេស​បា​រ៉ែ​ន។​

​បេសកកម្ម​ប្រកួត​ផ្លូវការ​នេះនឹង​កើតឡើង បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​កម្ពុជាប្រមូលផ្ដុំ​ហ្វឹកហាត់​បាន​រយៈពេល ៣​ថ្ងៃក្រោយ​ការធ្វើដំណើរ​ទៅដល់​បា​រ៉ែ​នកាលពី​ថ្ងៃទី​០៦ ខែតុលា​កន្លងទៅ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់គឺ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​គោព្រៃ​កម្ពុជាក៏បាន​ឆ្លៀតពេល​ដ៏​មមាញឹក​ជាមួយ​ក្លិប FK Suduva នៃ​លី​គ​កំពូល​ប្រទេស​លី​ទុយ​អា​នីធ្វើដំណើរ​ទៅ​ដឹកនាំ​ក្រុម​ផ្ទាល់​ផងដែរ។​ ​ក្រុម​ជម្រើសជាតិ​កម្ពុជានឹងត្រូវ​ជួប​កោះ​ហ្គាំចំនួន ២​ជើងនៅ​ទឹកដី​កណ្ដាល​នា​កីឡដ្ឋាន Khalifa Sport City តែមួយគត់ដើម្បី​ស្វែងរក​ក្រុម​ឈ្នះ​ឡើងទៅ​វគ្គ​ចែក​ពូ​ល​ជុំ​ទី​៣ នៃ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី​នេះ ដោយ​ជើង​ទី​១ ត្រូវ​ជួបគ្នា​នា​វេលា​ម៉ោង ១២៖៣០​នាទី​រំលង​អា​ធ្រា​តុ ឈានចូល​ថ្ងៃទី​១០ ខែតុលា (​ម៉ោង​នៅ​កម្ពុជា​) និង​ជើង​ទី​២ ជួបគ្នា​នា​វេលា​ម៉ោង​ ១១​យប់ថ្ងៃទី​១២ ខែតុលា (​ម៉ោង​នៅ​កម្ពុជា​)។

​មុន​ឈានដល់​ការប្រកួត​ដណ្ដើម​កៅអី​វគ្គ​ចែក​ពូ​ល AFC Asian Cup China 2023 Qualifiers នា​ចុង​សប្ដាហ៍​នេះ ក្រុម​ទាំងពីរមាន​ប្រវត្តិ​ធ្លាប់​ជួបគ្នា​ចំនួន ២​លើក​រួចមកហើយដោយ​លើក​ទី​១ ជួបគ្នា​ក្នុង​ពានរង្វាន់ AFC Challenge Cup កាលពី​ឆ្នាំ​២០០៦ កម្ពុជា​បាន​យកឈ្នះ​កោះ​ហ្គាំ ដោយ​លទ្ធផល ៣-០ និង​លើក​ទី​២ ជួបគ្នា​លក្ខណៈ​មិត្តភាព​អន្ដរជាតិនៅ​ពហុ​កីឡដ្ឋាន​ជាតិកាលពី​ឆ្នាំ​២០១៣ កម្ពុជាបាន​ចាញ់​កោះ​ហ្គា​វិញ ២-០។ ​សូមបញ្ជាក់ថា ក្រោយ​បញ្ចប់​ការប្រកួត​ជាមួយ​កោះ​ហ្គាំ ក្រុម​គោព្រៃ​កម្ពុជានៅ​មិនទាន់​បញ្ចប់​បេសកកម្ម​របស់ខ្លួន​នោះទេ ដោយ​កីឡាករ​អាយុ​លើស ២៣​ឆ្នាំត្រូវ​ត្រឡប់មក​មាតុភូមិ​មុន តែ​កីឡាករ​អាយុ​ក្រោម ២៣​ឆ្នាំត្រូវ​បន្ដដំណើរ​ទៅ​ជប៉ុនដើម្បី​ធ្វើការ​ប្រកួត​ជម្រុះ​ពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 – Qualifiers ពូ​ល K ដោយ​ក្រុម U23 កម្ពុជាត្រូវ​ជួប​ហុងកុងនា​ថ្ងៃទី​២៣-​តុលា និង​ជួប​ម្ចាស់ផ្ទះ​ជប៉ុននា​ថ្ងៃទី​២៦-​តុលា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm