ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ តាមរយះកិច្ចប្រជុំកំពូលអាស៊ាន ចិនបានដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន

2024/10/12 06:41:22 pm        371

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា តាមរយៈដំណើរចូលរួមរបស់ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រទេសចិនបានសម្រេចនូវការបញ្ចប់ជាដុំកំភួននៃការចរចាដំឡើង កម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ៣.០។

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសន្និសីទសារព័ត៌មាន ស្ដីអំពីការចូលរួមរបស់ចិននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន និងអាស៊ីបូព៌ានៅប្រទេសឡាវ ​កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ នៅស្ថានទូតចិននៅកម្ពុជា។

តាមរយៈសន្និសីទ ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់ថា ក្នុងឱកាសឯកឧត្តមនាយករដ្ឋមន្រ្តីចិន លី ឈាង បានអញ្ជើញកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រទេស​ចិន និងប្រទេសអាស៊ានបានសម្រេចលទ្ធផលជាផ្លែផ្កាជាច្រើន ជាពិសេសគឺការ​ដំឡើងកម្រិតកិច្ចព្រមព្រៀងបន្ថែមទៀតលើការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់ ខណៈតាម​រយៈការដំឡើងកម្រិតនៃកិច្ចសហប្រតិបត្តិការនេះ ប្រទេសអាស៊ានអាចទទួលផលប្រយោជន៍​ពីការចូលទៅកាន់ទីផ្សារដ៏ធំរបស់ចិនកាន់តែល្អប្រសើរ តាមរយៈកិច្ចសហប្រតិបត្តិការកសិកម្ម និងពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកដែលកាន់តែមានលក្ខណៈប្រសើរជាងមុន។

ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបន្តថា ប្រទេសចិនបានបញ្ចប់ការចរចារ និងបានផុ្តល់ភាពធានាជាប្រព័ន្ធ ជានិរន្ត នូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដែល​មានទំហំធំ ដែលជាកិច្ចខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំរវាងចិន ​និងអាស៊ាន ដែលនេះបាន​បង្ហាញថា បានរក្សាបានភាពជាពហុភាគី និងពាណិជ្ជកម្មសេរីជាមួយគ្នា ហើយបាននឹងជំរុញ​សមាហរណកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មនេះ ហើយនិងជាកម្លាំងថ្មីមួយសម្រាប់ការអភិវឌ្ឍ​និងភាពរុងរឿងក្នុងតំបន់និងសាកល។ សមិទ្ធផលទី២ គឺផ្តោតលើកិច្ចប្រជុំដែលឯកឧត្តម លី ឈាង បានចូលរួមនោះ គឺបានជំរុញកិច្ចសហប្រតិបត្តិការ AFTA រវាងចិននិងអាស៊ាន។ ប្រទេសចិនក៏បានចុះហត្ថលេខាជាច្រើនលើវិស័យរួមគ្នា រួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមទូរគមនាគមន៍ កសិកម្មឆ្លាតវៃ អភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការអេកូឌីជីថល និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន។ ទាំងនេះប្រទេសចិនបានជំរុញឱ្យកាន់តែជិតស្និទ្ធ។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៧ ​នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ កាលពីទី១០ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ​បានគូសបញ្ជាក់ថា កម្ពុជាពេញចិត្តចំពោះការសម្រេចបាននូវការបញ្ចប់ជាដុំកំភួននៃការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ៣.០។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ​បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងដែលត្រូវដំឡើងកម្រិតនឹងរួមចំណែក​បន្ថែមទៀត​ដល់ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់។ ហើយតាមរយៈជំនួបរវាងសម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្ដីចិន ​នៅប្រទេសឡាវនេះ ​ចិនផ្ដល់ជំនួយឥតសំណងចំនួន ៣០០ លានយ័នបន្ថែម ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ៕


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        1
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        213
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm