អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល ទស្សនកិច្ចមន្ទីរពេទ្យ ដែលផ្តល់សេវាអេដស៍ ក្នុងខេត្តចន្ទបុរី ប្រទេសថៃ

2024/10/12 06:53:47 pm        275

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង រួមមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទៅទស្សនកិច្ចមន្ទីរពេទ្យផុងណាមរ៉ុន (Pong Nam Ron) ដែលផ្តល់សេវាអេដស៍ ក្នុងខេត្តចន្ទបុរី ប្រទេសថៃ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។

អមដំណើរគណៈប្រតិភូរួមមាន៖ ឯកឧត្តមអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ ឯកឧត្តមអភិបាលរងខេត្ត និងប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន អភិបាលរងស្រុក តំណាងអង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ភាគីថៃទទួលស្វាគមន៍គណៈប្រតិភូរួមមានឯកឧត្តម Monsit Paisarntanawat អភិបាលខេត្តចន្ទបុរី លោកប្រធានមន្ទីរសុខាភិបាលខេត្តចន្ទបុរី ប្រធានមន្ទីរពេទ្យផុងណារ៉ុន ការិយាល័យបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងផ្នែកជំងឺអេដស៍និងកាមរោគនៃ ក្រសួងសុខាភិបាលថៃ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍ផងដែរ។

ឯកឧត្តមអភិបាលខេត្តចន្ទបុរី គូសបញ្ជាក់ថា ជំនួបនេះជាឱកាសពង្រឹង និងអភិវឌ្ឍន៍វិស័យសុខាភិបាលរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ដែលអាចជួយដោះស្រាយបញ្ហាជំងឺអេដស៍។ ក្នុងនោះ យើងអាចនឹងរៀបចំគោលការណ៍ណែនាំសុខភាព និងគ្រប់គ្រងជំងឺឆ្លងក្នុងចំណោមពលករផងដែរ។

មានប្រសាសន៍ទៅកាន់ភាគីថៃ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា នៅកម្ពុជា តាមការប៉ាន់ស្មានមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៧៦០០០នាក់។ ក្នុងនោះ អ្នកមកទទួលសេវាថែទាំព្យាបាលជំងឺអេដស៍មានចំនួន៦៨០០០នាក់។ ដូច្នេះ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៨០០០នាក់ បាត់មុខមិនមកទទួលសេវាក្នុងប្រព័ន្ធ ដែលអាចសំងំព្យាបាលនៅមន្ទីរពេទ្យឯកជន ឬជាជនចំណាកស្រុក។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចនេះជាការសិក្សាស្វែងយល់ ដើម្បីបើកផ្លូវទៅរកកិច្ចសហការក្នុងការគ្រប់គ្រងការរីករាលដាលជំងឺអេដស៍ក្នុងចំណោមពលករខ្មែរដែលឆ្លងដែន និងកំពុងធ្វើការនៅប្រទេសថៃ។ នៅពេលខាងមុខអ្នកបច្ចេកទេសកម្ពុជា នឹងពិភាក្សា​លម្អិតជាមួយភាគីថៃ ដែលអាចឈានទៅចុះអនុស្សរណៈនៃការយោគយល់​ឱ្យពលករខ្មែរ​អាចធ្វើតេស្ត និងទទួលការព្យាបាលនៅមន្ទីរពេទ្យណាមួយនៅប្រទេសថៃ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដឹកនាំគណៈប្រតិភូអន្តរក្រសួងទៅជួបសំណេះសំណាលជាមួយក្រុមប្រជាជនគន្លឹះដែលប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ នៅ"ផ្ទះម៉ែភូមិ" នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសាកសួរក្រុមអ្នកដែលមកសំណាក់ឆ្លងកាត់នៅផ្ទះម៉ែភូមិ អំពីបញ្ហា​សុខភាព វិធីការពារពីការឆ្លងមេរោគអេដស៍ និងការទទួលសេវាបង្ការអេដស៍។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វិធីល្អដើម្បីកុំឱ្យឆ្លងអេដស៍គឺបង្ការដោយការប្រើស្រោម​អនាម័យ។ ប៉ុន្តែ បើសង្ស័យថា អាចឆ្លងមេរោគអេដស៍ត្រូវប្រញាប់ទៅធ្វើតេស្ត។ បើមានលទ្ធផលតេស្តវិជ្ជមាននឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃ។ តមកនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍បាន​ដឹកនាំ​គណៈប្រតិភូអន្តរក្រសួងដែលរួមមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ទៅទស្សនកិច្ចមន្ទីរពេទ្យអារញ្ញប្រាថេតដែលផ្តល់សេវាអេដស៍ ក្នុងខេត្តស្រះកែវ ប្រទេសថៃ។

ភាគីថៃទទួលស្វាគមន៍គណៈប្រតិភូរួមមានលោក Chawwanate Yimprasert អភិបាលរងខេត្តស្រះកែវ លោកប្រធានមន្ទីរសុខាភិបាលខេត្តស្រះកែវ ប្រធានមន្ទីរពេទ្យអារញ្ញប្រាថេត ការិយាល័យបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងផ្នែកជំងឺអេដស៍និងកាមរោគនៃ ក្រសួងសុខាភិបាលថៃ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍ (AHF, SWING & Worl Vision) ផងដែរ។ ដំណើរទស្សនកិច្ចនេះ ជាការសិក្សាស្វែងយល់ ដើម្បីបើកផ្លូវទៅរកកិច្ចសហការក្នុងការ​គ្រប់គ្រងការរីករាលដាលជំងឺអេដស៍ក្នុងចំណោមពលករខ្មែរដែលឆ្លងដែន និងកំពុងធ្វើការ​នៅប្រទេសថៃ។ នៅពេលខាងមុខអ្នកបច្ចេកទេសកម្ពុជានឹងពិភាក្សាលម្អិតជាមួយភាគីថៃ ដែលអាចឈានទៅចុះអនុស្សរណៈនៃការយោគយល់ឱ្យពលករខ្មែរអាចធ្វើតេស្តនៅមន្ទីរពេទ្យណាមួយនៅប្រទេសថៃ៕អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        111
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz

2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm