ឯកឧត្តម សួស យ៉ារ៉ា៖ កម្ពុជាចង់ស្វែងយល់ពីការគ្រប់គ្រងតំបន់ព្រៃលិចទឹក នៅទីក្រុងហឺឡុងជាំង ប្រទេសចិន

2024/10/12 06:59:47 pm        218

នៅក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២៤ ឯកឧត្តម វ៉ាង តាវៃ ប្រធានគណៈប្រតិភូសភាខេត្តហឺឡុងជាំង នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) ​បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២ កម្ពុជា-ចិន តាំងពីជំនាន់មុនរហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន ដែលបានលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ការទូត កាន់តែរឹងមាំនិងស៊ីជម្រៅក្នុងការកសាងសហគមន៍ជោគវាសនារួម​ក្នុងយុគសម័យ​ថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីជាចលករថ្មីជំរុញកិច្ច​សហប្រតិបត្តិការត្បូងពេជ្រ​ និងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាក់ស្តែងការពង្រឹងកិច្ចសហប្រតិបត្តិការច្រករបៀងមច្ឆានិងអង្ករជាដើម។

ឯកឧត្តមប្រធានគណៈកម្មការទី៥ បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន កម្ពុជាខិតខំប្រឹងប្រែងពង្រឹងគុណភាព និងស្តង់ដារទំនិញកសិកម្ម ដើម្បីឱ្យការធ្វើ​ពាណិជ្ជកម្ម​របស់យើងកាន់តែទូលំទូលាយ ព្រមជាមួយនឹងការពង្រឹងវិស័យទេសចរណ៍ សាសនានិងវប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនាសម្បត្តិវប្បធម៌របស់កម្ពុជា និងសំណូមពរ​ឱ្យភាគីចិនពិនិត្យទៅលើព័ត៌មានមិនពិតមួយចំនួនដែលបានបង្ហោះនៅលើបណ្តាញសង្គមកាលពីប៉ុន្មានឆ្នាំមុន និងដែលអាចធ្វើឱ្យទេសចរជនជាតិចិនមានការយល់ច្រឡំអំពីកម្ពុជា។

ឯកឧត្តម វ៉ាង តាវៃ បានលើកឡើងថាកិច្ចសហប្រតិបត្តិការជាមួយអាស៊ានគឺជាកិច្ចការអាទិភាព ជាពិសេសកម្ពុជា ព្រោះប្រជាជនចិនស្រឡាញ់កម្ពុជា និងអះអាងថាអង្ករនិងកសិផលកម្ពុជា​នឹងមានចរាចរណ៍នៅលើទីផ្សារខេត្តហឺឡុងជាំង។ ឯកឧត្តមក៏បានជម្រាបជូនផងដែរអំពីសក្តានុពលបច្ចេកវិទ្យា ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងវប្បធម៌ នៃខេត្តហឺឡុងជាំង ជាពិសេសសក្តានុពលភូមិសាស្រ្តក្នុងខេត្តនេះដែលស្ថិតនៅភាគឦសាននៃប្រទេសចិន មានផ្ទៃដីប្រមាណ៤៧ម៉ឺនម៉ែត្រការ៉េ ដែលជិតពាក់កណ្តាលនៃផ្ទៃដីនេះគ្របដណ្តប់ទៅ​ដោយព្រៃលិចទឹក និងបានក្លាយជាតំបន់ទេសចរណ៍គួរជាទីចាប់អារម្មណ៍​ជាមួយនឹងភាពអស្ចារ្យនៃចម្លាក់ទឹកកក។ ឆ្លៀតឱកាសនេះដែរ ឯកឧត្តមបាន គោរពអញ្ជើញថ្នាក់ដឹកនាំកម្ពុជាទៅទស្សនកិច្ចនៅខេត្តហឺឡុងជាំង ក្នុងកំឡុងខែមករានិងខែកុម្ភៈ ដែលជាពេលវេលាល្អបំផុតក្នុងការទស្សនាចម្លាក់ទឹកកកស្នាដៃល្អឯករបស់ប្រជាជនចិន។

ជាការឆ្លើយតប ឯកឧត្តមប្រធានគណៈកម្មការទី៥ ​បានទទួលយកសំណើនេះ នឹងជម្រាបជូនថ្នាក់​ដឹកនាំក្នុងការពិចារណាទៅពេលវេលាសមស្របណាមួយ។ ឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូផងដែរថា កម្ពុជាមានព្រៃលិចទឹកនៅតាមតំបន់បឹងទន្លសាបប្រមាណជា៥០%នៃផ្ទៃប្រទេស ដូច្នេះកម្ពុជាមាន​បំណងចង់​ស្វែងយល់អំពីការអនុវត្តល្អ ទាក់ទងនឹងវិស័យកសិកម្ម ព្រៃឈើ ទេសចរណ៍ និងវប្បធម៌​នៅខេត្តហឺឡុងជាំង និងបានស្នើឱ្យសភាខេត្តហឺឡុងជាំងពិចារណា​ធ្វើកិច្ចសហប្រតិបត្តិការជាមួយ​ខេត្តណា​មួយនៃប្រទេសកម្ពុជាលើវិស័យដែលផ្តល់ផលប្រយោជន៍ឱ្យប្រជាជនទាំងសងខាង។

សូមជម្រាបជូនថា គណៈប្រតិភូសភាដែលដឹកនាំដោយ ឯកឧត្តម វ៉ាង តាវៃ អគ្គនាយករង​នៃគណ:កម្មាធិការត្រួតពិនិត្យ និងយុត្តិធម៌នៃសភាប្រជាជនខេត្តហីឡុងជាំង គឺជាគណៈប្រតិភូទី១ ដែលមកទស្សនកិច្ចនៅកម្ពុជា តាមរយៈការអនុវត្តនូវអនុស្សារណៈយោគយល់គ្នា (MOU) រវាងរដ្ឋសភា​កម្ពុជា​និងសភាប្រជាជនចិន និងការចុះ MOU រវាងអគ្គលេខាធិការដ្ឋាននៃសភា​ប្រទេសទាំងពីរ ដែលធ្វើឡើងក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់​ខ្ពស់រដ្ឋសភា​ទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ។

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        2
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm