ខេត្តឧត្តរមានជ័យ រៀបចំការប្រណាំងទូក២ថ្ងៃ មានការដាក់តាំងពិព័រណ៍ ប្រគំ​តន្ត្រីខ្នាតយក្ស ប្រដាល់គុណខ្មែរ បង្កការសប្បាយរីករាយជូនពលរដ្ឋ

2024/10/12 08:51:30 pm        375

រដ្ឋបាលខេត្តឧត្តរមានជ័យ ជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យទាំងអស់ នៅថ្ងៃទី៤-៥ខែវិច្ឆិកា ឆ្នាំ២០២៤នេះ និងមានការរៀបចំការប្រណាំងទូកង ការដាក់តាំងបង្ហាញលក់ផលិតផលពិព័រណ៍ក្នុងស្រុក និងការប្រគំតន្រ្តី ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋមកលេខកម្សាន្ដ។

ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំការប្រណាំងទូកង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា រដ្ឋបាលខេត្តបានកំណត់យកថ្ងៃទី ៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីរៀបចំព្រះរាជពិធីបុណ្យអុំទូក នឹងមានការរៀបចំដាក់តាំងពិព័រណ៍ ប្រគំតន្ត្រីខ្នាតយក្ស ប្រដាល់គុណខ្មែរ និងមានកម្មវិធីប្លែកៗ​សប្បាយៗជាច្រើនផ្សេងទៀត។

ឯកឧត្តម បានបន្ថែមទៀតថា ការរៀបចំពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបសំពះព្រះខែ ក្នុង​គោលបំណងរក្សា ​បាននូវប្រពៃណី ទំនៀមទម្លាប់​របស់​ដូនតា ក៏ដូចជា​ការ​បង្ក​បរិយាកាស​សប្បាយរីករាយ​ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ ។ រដ្ឋបាលខេត្ត នឹងចាត់តាំង​ឱ្យ​មានរៀបចំពិធីប្រណាំងទូក (ង) ខ្នាតអន្តរជាតិ មានចំណុះ២២នាក់ ជាលក្ខណៈមិត្តភាព និង​មានការ​បាញ់កាំជ្រួច ​នៅបរិវេណ​សួនច្បារផ្លូវភ្លោះ​ មុខសាលាខេត្តផងដែរ។

ឯកឧត្តម បន្តថា ព្រឹត្តិការណ៍នេះ ​រដ្ឋបាលខេត្ត​ក៏មានការចាត់តាំងឱ្យមានរៀបចំដាក់​តាំង​បង្ហាញ និង​លក់ផលិតផលកសិផលក្នុង និងក្រៅស្រុក គ្រឿងឧបភោគ-បរិភោគ សព្វសារ​ពើ ក្នុង​គោលបំណង​បង្ហាញ​អំពី​សក្តានុពលរបស់​ខេត្តឧត្តរមានជ័យ ដើម្បីជាការអបអរ​ក្នុងពិធីបុណ្សអុំទូកនាពេល​នោះ​ផងដែរ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm