នាយករដ្ឋមន្ត្រីជប៉ុន សង្កត់ធ្ងន់លើការបន្តធ្វើការជាមួយអាស៊ាន បន្ទាប់ពីសំណើ «Asian Nato» បង្កឲ្យមានកង្វល់

2024/10/12 11:13:59 pm        1.4 K

នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានធានាជាថ្មីនូវការបន្តកិច្ចសហប្រតិប្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) នៅក្នុងគោលនយោបាយការបរទេសរបស់ប្រទេសជប៉ុន ដោយការលើកឡើងនេះកើតមាន នៅថ្ងៃបង្ហាញខ្លួនការទូតរបស់លោកជាលើកដំបូង ដែលមានរយៈពេលត្រឹមតែ ៩ថ្ងៃ បន្ទាប់ពីឡើងកាន់តំណែង។

ដោយថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រ (ទី១១ ខែតុលា) នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធអាស៊ាន លោកបានសង្កត់ធ្ងន់ម្តងទៀតថា ទីក្រុងតូក្យូ នឹងនៅតែជា «ដៃគូដែលគួរឲ្យទុកចិត្តបំផុត» របស់ប្លុកនេះ។

ការធានានេះបានកើតឡើងបន្ទាប់ពីអ្នកជំនាញខាងយោធាវ័យ ៦៧ឆ្នាំ បានធ្វើឲ្យមានកង្វល់ផ្នែកការទូត នៅពេលកំពុងធ្វើយុទ្ធនាការ ដើម្បីបានដឹកនាំគណបក្សសេរីប្រជាធិបតេយ្យ (LDP) ដែលកំពុងកាន់អំណាច ដោយការបង្ហាញនូវគំនិតរបស់លោក ដើម្បីបង្កើតតាមបែបអាស៊ីនៃសម្ព័ន្ធភាពយោធារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។

សំណើ ដើម្បីឲ្យមានក្របខណ្ឌសន្តិសុខសមូហភាព នៅអាស៊ី ដែលមិនទទួលបានការស្វាគមន៍ខ្លាំង នៅក្នុងតំបន់នោះ មិនត្រូវបានលើកយកមកនិយាយសូម្បីតែម្តង អំឡុងកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃនោះ។ ក្រុមអ្នកវិភាគនិយាយថា «Asian Nato» (ណាតូបែបអាស៊ី) នឹងនាំឲ្យមានការបែកបាក់គ្នា ហើយត្រូវបានគេមើលឃើញថា ជាការបង្កឲ្យកើតភាពតានតឹងជាមួយប្រទេសចិន ដែលនឹងផ្ទុយពីស្មារតីអព្យាក្រឹតភាពរបស់អាស៊ាន។

តែទោះជាយ៉ាងណាក្ដី សំណើនេះមិនទាន់រលាយបាត់ទាំងស្រុងនៅឡើយទេ ដោយលោក Ishiba និងរដ្ឋមន្ត្រីរបស់លោក បានពណ៌នាថា វាជា «បញ្ហាមួយ សម្រាប់ពេលអនាគត" ហើយលោកនាយករដ្ឋមន្រ្តី នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១១ ខែតុលា បានប្រាប់នៅក្នុងការឆ្លើយតបទៅនឹងសំណួរថា សំណើនេះតម្រូវឲ្យមានការជជែកដេញដោល និងការឯកភាពគ្នា នៅក្នុងរង្វង់គណបក្ស LDP៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        131
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm