ព្រះមេគុណខេត្តពោធិ៍សាត់ផ្តល់ថវិកា និងស្បៀងទទួលបានពីពុទ្ធបរិស័ទជូនដល់កាកបាទក្រហមកម្ពុជាខេត្ត

2024/10/13 06:41:26 pm        18

ពោធិ៍សាត់ ៖ ព្រះព្រហ្មាភិរ័តកែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត និងជាព្រះចៅអធិការ កែវវិជ័យ ខេត្តពោធិ៍សាត់ មានទឹកព្រះទ័យបានប្រគល់ជូនថវិកា ស្បៀងគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ជាច្រើនទៀតដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់បម្រើកិច្ចការមនុស្សធម៌ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៤ ដោយមានការចូលរួមពីលោក ជំទាវ អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយស លោក វណ្ន ហ៊ាង នាយប្រតិបត្តិ សាខាកាកបាទ ក្រហម កម្ពុជាខេត្តពោធិ៍សាត់។

​ព្រះព្រហ្មាភិរ័ត កែវ កន មានសង្ឃដិកាថា ថវិកា ស្បៀងនិងសម្ភារប្រើប្រាស់ ដែលបានប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តនាពេលនេះ គឺបានមកពីពុទ្ធបរិស័ទនិងសប្បុរសជន ប្រគេនដល់ព្រះសង្ឃ តាមរយៈពិធីបុណ្យទានផ្សេងៗ ជាពិសេសបុណ្យភ្ជុំបិណ្ឌនាពេលថ្មីៗនេះ។ ដោយមើលឃើញពីតម្រូវការចាំបាច់លើកិច្ចការងារមនុស្សរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តនោះ ព្រះសង្ឃ អាចារ្យនិងគណៈកម្មការ វត្ត បានឯកភាពគ្នា ក៏បានចែករំលែកនូវ ថវិកា សម្ភារៈទាំងនោះជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តដែលសកម្មភាពនេះតេងតែមានជាបន្តបន្ទាប់នាពេលកន្លងមកមិនដែលខកខាននោះឡើយ សម្រាប់យកទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ ។

លោក ជំទាវ អាំង សុជាតា ខូយ រីដា បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះព្រហ្មាភិរ័តកែវ កន ព្រះមេគណខេត្ត ដែលមានព្រះទ័យយកចិត្តទុកដាក់បានផ្តល់នូវថវិកា សម្ភារនិងគ្រឿងឧបភោគ បរិភោគនាំសម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជាខេត្តទាំងពេលនេះក៏ដូចនាពេលកន្លងមកមិនដែលខកខាននោះឡើយ ដែលនេះជាវប្បធម៌ចែករំលែក បង្ហាញពីសាមគ្គីភាពក្នុងសង្គមខ្មែរ។ ហើយការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាមានភាពច្បាស់លាស់ ចាំគោលដៅ ទើបមានការគាំទ្រនិងកាន់តែមានទំនុកចិត្តពីសំណាក់ ព្រះសង្ឃ អាជីវករ សប្បុសរជន ទាំងក្នុងនិងក្រៅខេត្តទើបធ្វើឱ្យសាខា មានលទ្ធភាពក្នុងកិច្ចការងារមនុស្សធម៌បានទាន់ពេលវេលា។ 

ក្នុងឱកាសនោះលោកជំទាវ បានថ្លែងថា ជានិច្ចកាលសាខាកាកបាទក្រហមកម្ពុជាខេត្តតែងតែចុះធ្វើសកម្មភាពចែកជូនអំណោយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋជួបកង្វះខាតស្បៀង ជនចាស់ជរាគ្មានទីពឹង អ្នកមានជំងឺរ៉ាំរ៉ៃ និងជនមានពិការភាពមិនបានប្រកាន់និន្នាការនយោបាយឬរើសអើងអ្វីឡើយ គឺឱ្យតែរងគ្រោះត្រូវបានការជួយឧបត្ថម្ភទៅតាស្ថានភាពជាក់ស្តែងស្របតាមទិសស្លោកទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហម។ 

សូមបញ្ជាក់ថា សម្ភារៈនិងថវិកាដែលបានប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់រួមមានអង្ករមួយតោន ទឹកក្រូវ៣០កេស ទឹកសុទ្ធអូរាល់៣០កេស មី១០កេសតូច ទឹកដោះគោ២០កំប៉ុង ស្កស១០គីឡូក្រាម តែ២០កញ្ចប់ ទឹកត្រី៣០យួរ ទឹកស៊ីអ៊ីវ៣០យួរ ធុងទឹកកក៣៣ បំពង់ទឹកក្តៅ៣៥ កុំសៀវ៥០ ខ្ទះ៥២ និងថវិកា២លានរៀល៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm