ក្រុមហ៊ុន Boeing នឹងកាត់បន្ថយបុគ្គលិកចំនួន១៧.០០០នាក់ ខណៈកូដកម្មប៉ះពាល់ដល់ហិរញ្ញវត្ថុ

2024/10/13 07:53:57 pm        108


ក្រុមហ៊ុន Boeing គ្រោងនឹងបញ្ឈប់បុគ្គលិកប្រហែល១០% នៅប៉ុន្មានខែខាងមុខនេះ ប្រហែល ១៧.០០០នាក់ ដោយសារក្រុមហ៊ុននៅតែបន្តខាតបង់ប្រាក់ចំណូល និងព្យាយាមដោះស្រាយកូដកម្មដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ការផលិតយន្តហោះក្រុមហ៊ុនអាកាសចរណ៍ ដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុននេះ។

នាយកប្រតិបត្តិថ្មី លោក Kelly Ortberg បានប្រាប់បុគ្គលិកនៅក្នុងការជូនដំណឹងមួយកាលពីថ្ងៃសុក្រថា ការកាត់បន្ថយការងារនឹងរួមបញ្ចូលនាយកប្រតិបត្តិ អ្នកគ្រប់គ្រង និងបុគ្គលិក។ 

ក្រុមហ៊ុននេះមានបុគ្គលិកប្រហែល ១៧០.០០០នាក់នៅទូទាំងពិភពលោក ដែលភាគច្រើនពួកគេធ្វើការក្នុងរោងចក្រនៅរដ្ឋ Washington និង South Carolina ។ 

ក្រុមហ៊ុននឹងពន្យាពេលការចេញវត្តមានយន្តហោះថ្មី 777X រហូតដល់ឆ្នាំ ២០២៦ ដែលដើមឡើយគ្រោងនឹងចេញនៅឆ្នាំ២០២៥។ក្រុមហ៊ុននេះក៏នឹងបញ្ឈប់ការផលិតយន្តហោះដឹកទំនិញប្រភេទ 767 របស់ខ្លួននៅឆ្នាំ២០២៧ផងដែរ  បន្ទាប់ពីបានបញ្ចប់ការបញ្ជាទិញបច្ចុប្បន្ន។ 

ក្រុមហ៊ុន Boeing បានខាតបង់ចំណូលជាង ២៥ ពាន់លានដុល្លារចាប់តាំងពីដើមឆ្នាំ២០១៩។

កម្មករនិយោជិតសហជីពប្រហែល៣៣.០០០នាក់ បានធ្វើកូដកម្មចាប់តាំងពីថ្ងៃទី ១៤ ខែកញ្ញា។ ការពិភាក្សារយៈពេលពីរថ្ងៃក្នុងសប្តាហ៍នេះបរាជ័យក្នុងការបង្កើតបានកិច្ចព្រមព្រៀង ហើយកាលពីថ្ងៃពុធ ក្រុមហ៊ុន Boeing បានដាក់បន្ដឹងចោទប្រកាន់លើការអនុវត្តការងារដោយអយុត្តិធម៌ប្រឆាំងនឹងសមាគមអន្តរជាតិនៃជាងម៉ាស៊ីន និងកម្មករអវកាស ដោយចោទប្រកាន់សហជីពជាងម៉ាស៊ីនពីបទគ្មានភាពស្មោះត្រង់ក្នុងតួនាទី៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        75
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm