ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ណែនាំ​​ប្រមុខ​ការទូត​កម្ពុជា​ឱ្យ​ស្វែង​រក​ការ​បក​ស្រាយ​ឱ្យ​ច្បាស់​លាស់​ពី​រដ្ឋ​ស៊ីប​ជុំ​វិញ​បញ្ហា​ទិញ​សញ្ជាតិ

2021/10/08 06:41:29 pm        484

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ណែនាំ​ទៅ​រដ្ឋ​មន្ត្រី​ការបរទេស​​កម្ពុជា ឯកឧត្ដម ប្រាក់ សុខុន ឱ្យ​ស្វែង​រក​ការ​ពន្យល់​ឱ្យ​បាន​ច្បាស់​លាស់​ពី​រដ្ឋាភិបាល​ប្រទេស​ស៊ីប បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​ថា សម្ដេច​ទទួល​បាន​សញ្ជាតិ​របស់​ប្រទេស​តំបន់​អឺរ៉ុប​មួយ​នេះ។

សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ណែនាំ​បែប​នេះ​ទៅ​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា ឯកឧត្ដម ប្រាក់ សុខុន នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ឯ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​នេះ។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «ឯកឧត្ដម​ ប្រាក់ សុខុន ត្រូវតែ​ធ្វើ​កិច្ចការងារ​នេះ​ឱ្យ​បាន​ល្អ​ជាមួយ​នឹង​រដ្ឋ​​សាយប្រឹស [Cyprus]។ នេះ​គឺ​ជា​ទំនាក់​ទំនង​រដ្ឋ​នឹង​រដ្ឋ។ រដ្ឋ​ទាំង​ពីរ​ទទួល​រង​គ្រោះ​ដូច​គ្នា​។ រាជ​រដ្ឋាភិបាល​កម្ពុជា​[បាន​ទទួល​រង​នូវ​ផល​]​ផល​ប៉ះ​ពាល់​មក​លើ​មេដឹកនាំ​កម្ពុជា គឺ​នាយករដ្ឋ​មន្ត្រី​កម្ពុជា»។

សារព័ត៌មាន​ដឹហ្គាដៀន​(The Guardian)របស់​អង់គ្លេស បាន​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​ថា ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ស្ថិត​នៅ​ក្នុង​ចំណោម​​មនុស្ស​ទាំង​ឡាយ​ដែល​ទទួល​បាន​​សញ្ជាតិ​ស៊ីប​(សាយប្រឹស) ជា​រដ្ឋ​ដែន​ដី​កោះ​មួយ​ស្ថិត​នៅ​សមុទ្រ​មេឌីទែរ៉ានេ​ខាង​កើត និង​ជា​រដ្ឋ​សមាជិក​​សហភាព​អឺរ៉ុប​ផង​ដែរ។

សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​បន្ត​ថា «ឯ​សាយប្រឹស​ខ្លួន​ឯង ត្រូវ​ខូច​ឈ្មោះ​ដោយសារ​ការចុះ​ផ្សាយ​ថា ហ៊ុន សែន ទិញ​សញ្ជាតិ និង​មាន​ប៉ាស្ព័រ [លិខិត​ឆ្លង​ដែន]​។ អ៊ីចឹង​ទេ រដ្ឋ​ទាំង​ពីរ​សុទ្ធ​តែ​រដ្ឋ​រង​គ្រោះ​ដូច​គ្នា​ដោយសារ​តែ​សារព័ត៌មាន​ដឹ​ហ្គាដៀន[The Guarian]»។

ប៉ុន្តែ សារព័ត៌មាន​មួយ​នេះ បាន​កែ​តម្រូវ​អត្ថបទ​របស់​ខ្លួន​វិញ​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​តុលា ដោយ​ថា ការ​ចុះ​ផ្សាយ​ដំបូង​របស់​ខ្លួន មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​៖ «ពិត​មែន​តែ​សារព័ត៌មាន​ហ្នឹង​បាន​កែ​ទៅ​ហើយ ប៉ុន្តែ យើង​ត្រូវ​បញ្ជាក់​រដ្ឋ​នឹង​រដ្ឋ​ជាមួយ​គ្នា​។ បើ​ចាំ​បាច់ ឯកឧត្ដម ប្រាក់ សុខុន ឬ​ឯកឧត្ដម កើត រិទ្ធ ជួប​រដ្ឋ​មន្ត្រី​ការបរទេស ឬ​រដ្ឋ​មន្ត្រី​យុត្តិធម៌​តាម​ប្រព័ន្ធ​វីដេអូ​ និយាយ​គ្នា​ឱ្យ​ច្បាស់លាស់​រឿង​នេះ»៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm