ការវាយប្រហារដោយយានដ្រូនអះអាងដោយក្រុមហេសបូឡា សម្លាប់ទាហានអ៊ីស្រាអែល ៤នាក់ និងជាង៦០នាក់របួស

2024/10/14 03:48:24 pm        260

ទាហានអ៊ីស្រាអែល ៤នាក់បានស្លាប់ និងជាង ៦០នាក់បានរងរបួស ក្នុងការវាយប្រហារដោយយានដ្រូនរបស់ក្រុមហេសបូឡា លើមូលដ្ឋានទ័ពមួយនៅភាគកណ្តាលឆៀងខាងជើងអ៊ីស្រាអែល នេះបើយោងតាមក្រុមអ្នកឆ្លើយតបដំបូង និងយោធាអ៊ីស្រាអែល។

ឧបទ្ទវហេតុកាលពីល្ងាចថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក គឺជាការវាយប្រហារមួយក្នុងចំណមការវាយប្រហារដ៏ធំបំផុតជាច្រើនលើអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមកាលពីខែតុលាឆ្នាំមុន។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា យានដ្រូន ឬ UAV ដែលបង្ហោះដោយក្រុមហេសបូឡា បានវាយប្រហារមូលដ្ឋានទ័ពនៅជាប់ទីក្រុងប៊ីនយ៉ាមីណា(Binyamina) ដែលជាទីប្រជុំជនមួយស្ថិតនៅភាគខាងជើងទីក្រុង Tel Aviv មានចម្ងាយប្រហែល ៤០ ម៉ាយពីព្រំដែនលីបង់។

កងកម្លាំងIDF បាននិយាយថា ក្រៅពីទាហានបួននាក់ដែលបានស្លាប់ ទាហានប្រាំពីរនាក់ ទៀតបានរងរបួសធ្ងន់ធ្ងរ។

យោងតាមសេវាសង្គ្រោះបន្ទាន់ Magen David Adom របស់អ៊ីស្រាអែល មនុស្សសរុបចំនួន ៦១នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ។

ដំណឹងនេះកើតឡើងបន្ទាប់ពីក្រុមហេសបូឡាបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបង្ហោះយានដ្រូនវាយប្រហារលើជំរុំហ្វឹកហ្វឺនទ័ពថ្មើរជើងរបស់អ៊ីស្រាអែលនៅទីក្រុងប៊ីនយ៉ាមីណា ។

ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅលីបង់មួយនេះបាននិយាយថា ការវាយប្រហារនេះគឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់កាលពីថ្ងៃព្រហស្បតិ៍សម្លាប់មនុស្ស ២២ នាក់និងរបួស ១១៧នាក់ ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm