ចិន​យកឈ្នះ​វៀតណាម​ចុង​ម៉ោង ​ខណៈ​អូស្ត្រាលី និង​អារ៉ាប៊ីសាអ៊ូឌីត​បន្ត​នាំ​មុខ​គេ​ក្នុង​ពូ​ល​

2021/10/08 06:44:56 pm        189

​បាល់ទាត់៖ ​ទីបំផុត​ចិន​ស្គាល់​ជ័យជំនះ​ដំបូង​របស់ខ្លួន​ហើយ​ក្នុងការ​ប្រកួត​វគ្គ​ជំ​រុះ World Cup តំបន់​អាស៊ី​ជុំ​ទី៣ ក្រោយ​យកឈ្នះ​វៀតណាម​ប្រផិតប្រផើយ​នៅ​ចុង​ម៉ោង​។ ​បន្ទាប់ពី​ចាញ់​ពីរ​ប្រកួត​ដំបូង​ដែល​រួមមាន​ចាញ់​អូស្ត្រាលី និង​ជប៉ុន ក្រុម​ចិន​បាន​នាំមុខ​ទៅលើ​វៀតណាម ២​គ្រាប់​មុន​ដោយ Zhang Yunning និង​ខ្សែប្រយុទ្ធ​ក្លិប​អេ​ស្ប៉ា​ញ Espanyol, Wu Lei​។

​​តែ​ក្រុម​វៀតណាម​ថ្វីបើ​នៅ​សល់​តែ ១០​នាទី​ទៀត​ចប់​ការប្រកួត​ក៏​រក​បាន​ ២​គ្រាប់​មកវិញ​តាម​ស្មើ​ដោយ Ho Tan Tai នាទី​ទី៨០ និង Nguyen Tien Linh នាទី​ទី​៩០​។ ​ម៉ោង​បន្ថែម​បង្គ្រប់​ចំនួន ៥​នាទីឈាន​ដល់​នាទី​ទី​៩០+៥ ទៅ​ហើយ​ចិន​ក៏​រក​បាន​គ្រាប់​ជ័យជំនះ​ដោយ Wu Lei ដដែល​។ ​នេះ​ជា​ជ័យជំនះ​ដំបូង​របស់​ចិន​ក្នុង​ពូ​ល B នៃ​ជុំ​ទី​៣ នេះ​តែ​ពួកគេ​នៅ​ឈរ​លេខ​៥ មាន ៣​ពិន្ទុ​ពីលើ​វៀតណាម​ជា​ក្រុម​តែ​មួយ​គត់​ក្នុង​ពូ​ល​នេះ​ដែល​មិន​ទាន់​មាន​ពិន្ទុ​។ ​​ងាក​មក​ជប៉ុន​វិញបាន​ស្គាល់​បរាជ័យ​លើក​ទី២ ក្នុងចំណោម ៣ប្រកួត​របស់ខ្លួន​បន្ទា​ប់​ពី​ចាញ់​នៅ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត ១-០​។ ​មួយ​គ្រាប់​ជ័យជំនះ​សំរេចបាន​ដោយ Firas Al-Buraikan នៅ​នាទី​ទី៧១​។ ​ជប៉ុន​កំពុង​ឈរ​លេខ៣ ក្នុង​ពូ​ល​នៅពេលនេះ​មាន ៣ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​លេខ៤ អូ​ម៉​ង់​។

​​ចំណែក​អារ៉ាប៊ីសាអ៊ូឌីត​នៅតែ​បន្ត​ឥតខ្ចោះ​ក្នុង​ពូ​ល B នេះ​ក្រោយ​មាន ៩ពិន្ទុ​ពេញ​ដូចគ្នា​នឹង​អូស្ត្រាលី​ដែល​បាន​យកឈ្នះ​អូ​ម៉​ង់ ៣-១​។ ​បី​គ្រាប់​របស់​អូស្ត្រាលី​សំរេចបាន​ដោយ Awer Bul Mabil, Callie Boyle និង Thomas Duke​។ ​ប្រកួត​បន្ទាប់​ថ្ងៃទី១២ នេះជប៉ុន​ជួប​អូស្ត្រាលី, អារ៉ាប៊ីសាអ៊ូឌីត​ជួប​ចិន និង​អូ​ម៉​ង់​ជួប​វៀតណាម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        139
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        150
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm