កូរ៉េខាងជើង៖ អង្គភាពព្រំដែនត្រៀមបាញ់យានដ្រូន ដែលបង្ហោះចូលក្រុងព្យុងយ៉ាង ពីកូរ៉េខាងត្បូង

2024/10/14 05:52:38 pm        127

ប្រព័ន្ធោ្សព្វផ្សាយកូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអាទិត្យ (១៣ តុលា) ដោយដកស្រង់ពីរដ្ឋាភិបាលថា អង្គភាពកាំភ្លើងធំរបស់កូរ៉េខាងជើង នៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង ត្រូវបានបញ្ជាឱ្យត្រៀមលក្ខណៈបាញ់បំផ្លាញយានដ្រូន ដែលទីក្រុងព្យុងយ៉ាង និយាយថាបង្ហោះឆ្លងកាត់ព្រំដែន ដោយនេះជាការប៉ះទង្គិចចុងក្រោយបង្អស់រវាងអ្នកជិតខាងទាំងពីរ។

ក្រុមរត់គេចពីកូរ៉េខាងជើង និងសកម្មជនមួយចំនួននៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហោះកញ្ចប់ជំនួយទៅកាន់ប្រទេសផ្ដាច់ខ្លួនមួយនេះ ហើយទម្លាក់ខិត្តប័ណ្ណរិះគន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ទីក្រុងព្យុងយ៉ាង បានបន្ទោសយោធាទីក្រុងសេអ៊ូល ចំពោះបញ្ហានេះ ហើយបានបង្ហោះបាឡុងសំរាមរាប់ពាន់គ្រឿងចូលទៅកូរ៉េខាងត្បូង ជាការសងសឹក។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិដោយនិយាយថា ទីក្រុងព្យុងយ៉ាង មើលឃើញនូវលទ្ធភាពខ្ពស់នៃយានដ្រូនបន្ថែមទៀតហោះហើរពីលើរដ្ឋធានី ដោយយោធាបានត្រៀមលក្ខណៈសម្រាប់គ្រប់សេណារីយ៉ូទាំងអស់ រួមទាំងជម្លោះផងដែរ។

កាលពីថ្ងៃទី១១ ខែតុលា កូរ៉េខាងជើង បានចោទកូរ៉េខាងត្បូង ថាបានបញ្ជូនយានដ្រូនចូលទៅក្នុងទីក្រុងព្យុងយ៉ាង ហើយនិយាយថា ការទន្រ្ទាននេះទាមទារឱ្យមានសកម្មភាពសងសឹក។ លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គីម ជុងអ៊ុន បានព្រមានទីក្រុងសេអ៊ូល ពី “គ្រោះមហន្តរាយដ៏អាក្រក់” ហើយបន្ទោសយោធាកូរ៉េខាងត្បូង ពីភាពបរាជ័យក្នុងការកំណត់អត្តសញ្ញាណយានដ្រូន ដែលបញ្ជូនដោយអង្គការក្រៅរដ្ឋាភិបាលឆ្លងកាត់ព្រំដែន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        39
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        108
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm