សម្តេចធិបតី ប្រាប់ក្រសួងសាធារណការពន្លឿនឲ្យចប់ ការចុះ​អនុស្សរណៈក្នុងការកសាងផ្លូវដែកឲ្យ បានឆាប់

2024/10/14 06:31:15 pm        269

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ណែនាំឲ្យរដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូន ពន្លឿនឲ្យឆាប់ចប់ក្នុងការចុះអនុស្សរណៈ (MOU) ជាមួយក្រុមហ៊ុន ឬភាគីពាក់ព័ន្ធក្នុងការកសាងផ្លូវដែក ដើម្បីជំរុញការដឹក​ជញ្ជូន​នៅប្រទេសកម្ពុជា​ឲ្យកាន់តែល្អ​ប្រសើរបន្ថែមទៀត។

ក្នុងឱកាសអញ្ជើញជាអធិបតីចូលរួមអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការ​ពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៤ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ធ្វើយ៉ាងណា​ចចារ​ឲ្យចប់សព្វគ្រប់ក្នុងដំណាច់ឆ្នាំនេះ ចំពោះផ្លូវដែកនេះ ខណៈផ្លូវដែកនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដឹកជញ្ជូន មិនត្រឹមតែដឹក​ជញ្ជូនមនុស្សតែមួយប៉ុណ្ណោះទេ គឺធ្វើការដឹកបានទំនិញគ្រប់បែបយ៉ាងទាំងអស់ ដោយវាបានកាត់បន្ថយទាំងពេលវេលា ​និងការចំណាយជាដើម។

សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងផងដែរថា ដរាបណា​យើងនិយាយអំពីវិស័យ​ពាណិជ្ជកម្ម ​យើងត្រូវតែនិយាយអំពីវិស័យដឹកជញ្ជូន និងឡូជីស្ទីកផងដែរ ដូច្នេះហើយ​បានរាជរដ្ឋាភិបាលខិតខំពង្រឹង ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ​ទាំងផ្លូវគោក ទឹក និងអាកាសនោះ។

សម្តេច បានបន្ថែមថា រាជរដ្ឋាភិបាលនឹងពង្រឹង​ និងធ្វើនូវមជ្ឈមណ្ឌល​ភស្តុភារកម្ម ដោយបានរៀបចំ​នូវឡូជីស្ទីកហិប ដើម្បី​សមស្របជាប្រទេស​ដែល​មាន​សក្ដានុពល​តភ្ជាប់ មាន​ដំណើរការល្អ និង​មានភាព​ទាក់ទាញ ​និងក៏ដើម្បីកាត់បន្ថយតម្លៃនៃការឆ្លងកាត់ជាដើម។

សម្តេចធិបតី លើកឡើងទៀតថា គម្រោងទាំងអស់នេះហើយដែលបានជួយច្រើនដល់ការពង្រឹង និងជំរុញវិស័យ​ពាណិជ្ជកម្ម ​និងការទាក់ទាញអ្នក​វិនិយោគនៅ​ ក្រៅប្រទេសឲ្យ​មក​ប្រទេសកម្ពុជា កាន់តែច្រើនបន្ថែមទៀតនោះ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        147
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២

2026/07/24 08:04:09 pm
​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm