សម្ដេចធិបតី៖ កម្ពុជាបន្តពង្រឹង និងលើកកម្ពស់ពាណិជ្ជកម្មសេរីជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់

2024/10/14 06:55:17 pm        144

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួប២០ឆ្នា នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល កំពុងបន្តពង្រឹង និងលើកកម្ពស់ពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូអភិវឌ្ឍន៍​ទាំងអស់ដោយឈរលើអភិក្រមពង្រឹងទីផ្សារចាស់ ​និងពង្រីកទីផ្សារថ្មី ពីព្រោះដើម្បីឈានទៅកម្ពុជា​ចាកចេញពីប្រទេសក្រីក្រចាំបាច់ ​គឺត្រូវការពង្រឹងផលិតផល និងសេវាខាងក្នុង និងពង្រីកទីផ្សារ​ខាងក្រៅ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ​ទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល​អាណត្តិទី៧នេះ គឺបន្តអនុវត្តនូវទិសដៅ និងចក្ខុវិស័យច្បាស់​របស់កម្ពុជាដែលដឹកនាំ​ដោយរាជ​រដ្ឋាភិបាល​អាណត្តិមុនៗ គ្រាន់តែពេលនេះ ដើម្បីធ្វើឱ្យសម្រេចបានដល់គោលដៅដែលបានកំណត់ វិធីសាស្រ្ដមួយចំនួនក្នុងការដឹកនាំប្រទេសជាតិ ​គឺត្រូវប្រែប្រួល ប៉ុន្ដែទិសដៅមិនប្រែប្រួលនោះទេ។

សម្ដេចធិបតីបញ្ជាក់ថា បច្ចុប្បន្ននេះ មានយន្តការច្រើននៅក្នុងតំបន់ ជាពិសេស យន្តការខ្លះពាក់ព័ន្ធ​តិចតួចជាមួយសេដ្ឋកិច្ច ប៉ុន្ដែមានចរិកលក្ខណៈជានយោបាយសន្ដិសុខ ដែលអាចប៉ះពាល់ទៅដល់​នយោបាយអព្យាក្រឹត្យរបស់កម្ពុជា ​ដែលកម្ពុជាចាំបាច់ត្រូវបញ្ជាក់ឱ្យច្បាស់ថា កម្ពុជាមិនចូលរួម​ជាមួយយន្តការមួយណាដែលមានចរិកបង្កើតឡើងដើម្បីប្រកួតប្រជែង​ ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណានោះទេ។ ​ កម្ពុជាចូលជាមួយន្តការ ឬប្លុកណាដែលមានទិសដៅរួមក្នុងការថែ​រក្សា​សុខដុមនីយកម្ម សុខសន្ដិភាព និងវិបុលភាពនៅក្នុងតំបន់។

សូមជម្រាបថា ក្នុងឆ្នាំ២០២៣ ទំហំនាំចេញនៃទំនិញសំខាន់ៗរបស់កម្ពុជា រួមមាន៖ សំលៀកបំពាក់​ដែលមានតម្លៃប្រមាណ ៧,៨ ពាន់លានដុល្លារអាមេរិក, អង្ករ ១,៧២ ពាន់លានដុល្លារអាមេរិក, សម្ភារៈធ្វើដំណើរ ១,៦ ពាន់លានដុល្លារអាមេរិក, ស្បែកជើង និងស្រោមជើង ១,៣៦ ពាន់លាន​ដុល្លារអាមេរិក,គ្រឿងអេឡិចត្រូនិក និងភាគបង្គំ ៣,១២ ពាន់លានដុល្លារអាមេរិក និងកង់ ៤១៧ លានដុល្លារអាមេរិក។ កម្ពុជាត្រូវបានគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ ផ្តល់អនុសាសន៍ឲ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍​តិចតួចនៅ​ឆ្នាំ២០២៩ បន្ទាប់ពីកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់នេះតាំងពីឆ្នាំ១៩៩១មក៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        187
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        160
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm