រដ្ឋបាលខេត្តកណ្តាលនឹងរៀបចំកម្មវិធីសប្បាយរីករាយជាច្រើន សម្រាប់ពិធីប្រណាំងទូក​សប្តាហ៍នេះ

2024/10/14 08:24:48 pm        266

នៅថ្ងៃទី១៧ ខែតុលានេះ ព្រឹត្តិការណ៍ប្រណាំងទូក ខេត្តកណ្តាល រយៈពេល២ថ្ងៃ នឹ​ង​ឈាន​មកដល់។ នៅថ្ងៃទី១៤ ខែតុលានេះដែរ នៅគ្រប់ទីតាំងរៀបចំពិធីប្រណាំងទូក ស្តង់តាំង​ពិព័រណ៍​ផលិត​ផល វប្បធម៌ សេវាកម្ម ខេត្តកណ្តាល ឆាកប្រគំតន្ត្រី និងទីតាំង​កម្សាន្ត​សប្បាយ​នានា​បាន​និង​កំពុង​ពន្លឿនការរៀបចំឲ្យហើយមុនថ្ងៃពិធីប្រណាំងទូកឈានមកដល់។

លោក ឌឹម បូរ៉ា អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកណ្តាល ថ្លែងប្រាប់ BTV នៅថ្ងៃទី១៤ ខែ​តុលានេះថា នៅក្នុងព្រឹត្តិការណ៍ប្រណាំងទូកខេត្តកណ្តាល អបអរសាទរ ព្រះរា​ជ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្ត​បាន​រៀបចំ​កម្ម​វិធី​អបអរ​សាទរជាច្រើន ហើយរំពឹងថា ព្រឹត្តិការណ៍អុំទូកនេះ នឹងទាក់ទាញពលរដ្ឋ និងភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ចូលរួមដើរទស្សនាកម្សាន្តសប្បាយ នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខេត្ត​កណ្តាល កើនលើសឆ្នាំកន្លងទៅ។

លោកបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ប្រណាំងទូកនេះ ក្រៅពីមានរៀបចំការប្រគំតន្ត្រីខ្នាតធំ រដ្ឋបាល​ខេត្តក៏បានរៀបចំស្តង់ពិព័រណ៌ភូមិមួយផលិតផលមួយ និងពិព័រណ៌ម្ហូបអាហារ ផលិតផល សេវាកម្មផ្សេងៗទៀតយ ប្រមាណជាង១១០ស្តង់ និងមានបណ្តែតប្រទីប បាញ់កំាជ្រួចហ្វូងជាច្រើនទៀត។

នៅក្នុងពិធីប្រណាំងទូកខេត្តកណ្តាល មានកីឡាករ កីឡាការនី​ចូល​រួម​ប្រកួត​ប្រមាណ​ជិត​៤០០០​នាក់ បើតាមក្រុមកីឡាករ ដែលបានហ្វឹកហាត់ត្រៀមចូលរួមប្រណាំងទូកនៅក្រុងតាខ្មៅ បាន​ថ្លែង​បញ្ជាក់​ថា អស់រយៈជាងមួយសប្តាហ៍ដែលក្រុមកីឡាអុំទូក បានខំប្រឹងហ្វឹកហាត់ ដើម្បីយកឈ្នះ ក្នុងកម្មវិធីប្រណាំងទូកនោះឲ្យបាន ហើយព្រមជាមួយគ្នានេះ ក្រុមកីឡាក៏បានអំពាវនាវពលរដ្ឋ និងភ្ញៀវទេសចរជិតឆ្ងាយនានាចូលរួមទស្សនាការប្រណាំងទូកនេះឲ្យបានច្រើន។

សូមបញ្ជាក់ថា ពិធីប្រណាំងទូក ខេត្តកណ្តាល ដែលប្រារព្ធ​នៅសួ​នច្បារមាត់​ទន្លេ​បាសាក់​នៅ​ក្រុង​តាខ្មៅ រយៈពេល២ថ្ងៃ ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ ខែតុលា ក្នុងសប្តាហ៍នេះ ទិន្នន័យបឋម មានទូក​ចូលរួម​ប្រកួតចំនួន ៦៥ទូក ក្នុងនោះមាន៖ ទូកខ្នាតអន្តរជាតិបុរស ចំនួន ២៥ទូក និងទូកអុំបុរស ៣៤ ទូកចែវ ៦ទូក និងកីឡាករសរុប ៣៩៩៤នាក់ បានចុះឈ្មោះចូលរួមប្រកួត ហើយបច្ចុប្បន្ន ក្រុមការងារអនុគណៈកម្មការរៀបចំបាននិងកំពុងបន្តទទួលចុះឈ្មោះចូលរួមប្រកួតបន្តទៀត៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm